អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍ឡើងភ្នំគូលែនក្រោយពីមានគ្រោះថ្នាក់មនុស្សស្លាប់
សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកក្កដានេះតទៅ ការធ្វើចរាចរណ៍ឡើងភ្នំគូលែនត្រូវបានបិទទាំង ស្រុងចាប់ពីចំណុចផ្លូវឡើងក្នុងស្រុកស្វាយលើរហូតដល់ភូមិតាពេញ។ការធ្វើចរាចរណ៍ឡើង វិញនឹងត្រូវជូនដំណឹងរហូតដល់ផ្លូវឡើងភ្នំនេះស្ថាបនារួចរាល់។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សារាចុះថ្ងៃទី២៤ ខែកក្កដា នេះបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពមកពី សាលាខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត សៀមរាប ក្រុមហ៊ុនទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវ មិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ និងចំណែកទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោង មួយចំនួនទៀតមានសភាពតូចចង្អៀត និង...








