ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ លោក បានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចស...
រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ រយៈពេល៥ឆ្នាំចុងក្រោយ (២០១៧-២០២១) បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុ(កសស) មានកំណើនជាមធ្យមក្នុងរង្វង់១៤% ហើយចំណូលសរុបមានកំណើនជាមធ្យមប្រមាណ១១,៣% ហើយបើយោងតាម លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្លែងក្នុងបទបង្ហាញក្នុងពិធីទទួលការអញ្ជើញទស្សនកិច្ចរបស់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ ការអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺទទួលការស្វាគមន៍ពី លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់់ខ្ពស់របស់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំបុគ្គលិកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បន្ទាប់មកប្រតិភូអញ្ជើញចូលរួមគឺ មាន លោក បណ្ឌិត ងី តាយី រដ្...
ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចា​កទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ...
លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

លោក ផាន អូន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ និងសហការី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ អាស៊ានលើកទី៣ "Coordinating Meeting on the «3rd ASEAN Consumer Protection Conference»"តាមប្រព័ន្ធអនឡាញដែលសន្និសីទស្តីពីកិច្ចការពារ អ្នកប្រើប្រាស់អាស៊ានលើកទី៣គ្រោងនឹងរៀបចំនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាប្រទេសដែលជាសមាជិកនៃគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន(ACCP)និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.ដើម្បីត្រួតពិនិត្យការងារទទួលយកធាតុចូល និងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីត្រៀមលក្ខណៈរៀបចំសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប...
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន បានថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះសីហនុ:រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីត អភិ បាលខេត្តព្រះសីហនុ យន្ត មីន បានអញ្ជើញថ្លែងក្នុងពិធីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២។ រដ្ឋលេខាធិការ យន្ត មីន បានថ្លែងថា ជាដំបូងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុដែលបានអនុញ្ញាតឲ្យខ្ញុំមានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា "ខ្ញុំពិតជារំភើបសប្បាយរីករាយណាស់ ដោយអម្បាញ់មិញបានជួបបងប្អូនយើងទាំងប្រុសទាំងស្រីដែលអញ្ជើញមកពីក្រុងនិងស្រុកទាំងអស់របស់ខេត្តបានជួបខ្...
ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើងអាចចាប់ផ្តើមអាជីវកម្មលក់សម្ភារះគ្រឿងសំណង់សាខា ហ៊ួត ជាបានហើយ

ចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើងអាចចាប់ផ្តើមអាជីវកម្មលក់សម្ភារះគ្រឿងសំណង់សាខា ហ៊ួត ជាបានហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកនិងតំបន់អាស៊ានជះឥទ្ធិពលខ្លាំងក៏ពិតមែន ប៉ុន្តែក្រឡេកមកមើលកម្ពុជាវិញ ចំពោះក្រុមហ៊ុន ហួត ជា ស្ទើរគ្រប់សាខា នៅបន្តផ្គត់ផ្គង់សម្ភារះគ្រឿងសំណង់ ហ៊ួត ជា អាចគ្រប់គ្រងបាននូវស្ថិរភាពអាជីវកម្មបានជាធម្មតា។ ឥឡូវនេះ លោកអ្នកគ្រាន់តែចំណាយទុនចាប់ពី ៥ពាន់ដុល្លារឡើង គឺអាចចាប់ផ្តើមអាជីវកម្ម នឹងក្លាយជាម្ចាស់សាខា លក់សម្ភារះគ្រឿងសំណង់ សាខា ហ៊ួត ជា បានហើយ ដោយមិនពិបាកទៀតទេ គឺគ្រាន់តែទំនាក់ទំនងមកក្រុមហ៊ុនរួចអ្នកជំនាញនឹងពន្យល់លម្អិតពីគោលការណ៍ចាំបាច់មួយចំនួន ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។ ដោយថ្មីៗនេះ ដោយមើលឃើញពីសក្តានុពលវិស័យសំណង់មានការរីកចម្រើនគួរអោយកត់​សម្គាល់ ក្រុមហ៊ុន ហ៊ួត ជា បានប្រកាសជ្រើសរើសសាខាបន្ថែមទូទាំងប្រទេស ដើម្បីពង្រីកសាខាខ្លួនអោយដល់១០០ទីតាំង មុនបំណាច់ឆ្នាំ ២០២២ នេះ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ៊ួត ជា គឺជាក្រុមហ៊ុនផ្គត...