ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធ Online

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្ដីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធ Online

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២បានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទអន្តរជាតិ លើកទី ២៧ ស្តីពី អនាគតរបស់អាស៊ីក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក»។ ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...
លោកអាហ្រ្វីលគីនីន រងការចោទថា ជំពាក់លុយគេហើយចេញសែកស្អុយម្ចាស់បំណុលគំរាមប្ដឹងឪ

លោកអាហ្រ្វីលគីនីន រងការចោទថា ជំពាក់លុយគេហើយចេញសែកស្អុយម្ចាស់បំណុលគំរាមប្ដឹងឪ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក លាន អាហ្រ្វីលគីនីន ដែលគេស្គាល់យ៉ាងច្បាស់ថាកំពុងសោយសុខនៅលើគំនរទ្រព្យសម្បត្តិ និងមានងារជាឧកញ៉ាផងនោះ ស្រាប់តែមួយរយៈធំចុងក្រោយនេះ ឃើញមានរឿងរកាំរកូសចម្រូងចម្រាស់ជាច្រើន​ សូម្បីតែប្រពន្ធ​ក៏ត្រូវបែកបាក់ វិបត្តិហិរញ្ញវត្ថុ​ក៏ចាប់ផ្ដើមកើតឡើង រហូតមានអ្នកបង្ហោះរូបថតលោក ឱ្យចូលខ្លួនដោះស្រាយបំណុលជាហូរហែរ ។ ថ្មីៗនេះ មានម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះសារ ព្រមទាំងរូបថតអតីតពិធីករ​ល្បីឈ្មោះខាងលើនេះ ដើម្បីឱ្យចូលខ្លួនដោះស្រាយបំណុល ដោយ លាន អាហ្រ្វីលគីនីន បានជំពាក់ ហើយថែមទាំងចេញសែកស្អុយទៀតផង ។ ម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ Sekhari Be បានបង្ហោះសារបង្កឱ្យមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះស្រាយបំណុល ដែលជំពាក់ខ្ញុំ​​ ដោយហេតុថា បុគ្គលខាងលើ បានចេញសែកអត់លុយ ហើយសន្យាម្ដងជាពីរដង តែមិនដែលចូលខ្លួន មកជួបដើម្បីដោះស្រាយបំណុលនោះទេ» ។ ជាងនេះទៅទៀ...
ពលរដ្ឋឈ្មោះ អ៊ុច ញ៉ិន ទទួចស្នើសុំឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការដោះស្រាយករណីដីស្រះ៣កន្លែងដែលរងភាពអយុត្តិធម៍​

ពលរដ្ឋឈ្មោះ អ៊ុច ញ៉ិន ទទួចស្នើសុំឲ្យប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការដោះស្រាយករណីដីស្រះ៣កន្លែងដែលរងភាពអយុត្តិធម៍​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង ៖ លោក អ៊ុច ញ៉ិន ពលរដ្ឋរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលអះអាងថា លោកបានទិញដីពីឈ្មោះ ជឹម អឿន នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីឆ្នាំ២០០៨ ប៉ុន្តែជាថ្មីម្តងទៀតឡូវនេះ លោកបានទទួចស្នើសុំឲ្យលោក ប្រធានមន្ទីរសុរិយោដីខេត្តព្រៃវែងពន្លឿននៃការចុះស្រាវជ្រាវនិងដោះស្រាយករណីដីស្រះ៣កន្លែង ដែលរងភាពអយុត្តិធម៌អស់ពេលជាច្រើនឆ្នាំ។ ការស្នើសុំរបស់ពលរដ្ឋខខាងលើនេះធ្វើឡើង ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពេលថ្មីៗនេះ ដោយលោក អ៊ុច ញ៉ិន បាននិយាយថា កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០០៨ លោក បានទិញដីពីឈ្មោះ ជឹម អឿន មានលិខិតទិញលក់តាមច្បាប់ ប៉ុន្តែអាជ្ញាធរ ភូមិ ឃុំ គ្រាន់តែដឹងឮមិនព្រមប្រថាប់ត្រាឲ្យនោះទេ ហើយកន្លងទៅដីនោះក៏មិនមានបុគ្គលណាមករារាំងឬកាន់កាប់នោះដែរ។ លោក អ៊ុច ញ៉ិន បានលើកឡើងទៀតថា ករណីដីលោកខាងលើនេះ រហូតដល់ថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ លោកក៏បានដាំបង្គោលលើដីរបស់ខ្លួន ស្រា...
អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.»បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.»បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»ុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ក្នុងកិច្ចប្រជុំនេះ ក៏មានពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការ ចំនួន ២៣រូប ផងដែរ។ លោក​ប្រតិភូក៏បានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការទាំងអស់ ដែលទើបទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញការងារដោយការយកចិត្តទុកដាក់ និងសហការគ្នាក្នុងការបំពេ​ញភារកិច្ច។...
ចំណាយត្រឹមតែ 5000$ រយៈពេល៧ឆ្នាំលើសពីការទិញសិទ្ធចែកចាយលោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន

ចំណាយត្រឹមតែ 5000$ រយៈពេល៧ឆ្នាំលើសពីការទិញសិទ្ធចែកចាយលោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ចំណាយត្រឹមតែ 5000$ រយៈពេល៧ឆ្នាំលើសពីការទិញសិទ្ធចែកចាយលោកអ្នកទទួលបានអត្ថប្រយោជន៍ជាច្រើន គឺ ទី១ ទទួលសិទ្ធចែកចាយស្របច្បាប់ពីក្រុមហ៊ុនហ៊ួត ជា មុខរបរមួយច្បាស់លាស់ មានស្ថិរភាព មិនប្រឈមហានិភ័យ។ ចំណុចទី២ចំណាយដើមទុនតិច ចំនណេះ​ដឹងបទពិសោធន៍ផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ការបណ្តុះបណ្តាលស្តីពីការលក់ និងការរៀបចំហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្ម មានទំនុកចិត្តក្រោយពីសហការគ្នាបើកអាជីវកម្ម មានរង្វាន់លើកទឹកចិត្តបន្តបន្ទាប់ពីក្រុមហ៊ុន កលាយជាសមាជិក ដែលទទួលបានតម្លៃពិសេស។ លេខទំនាក់ទំនង៖ 095 8888 10 . 096 86 83 091...
សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ

សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំ ឆ្នាំ២០២២ នៅទីក្រុង DAVOS ប្រទេសស្វីស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៦:០០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ ជាលទ្ធផលនៃវេទិកាសេដ្ឋកិច្ចពិភពលោក គឺទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនភាព ក្នុងនោះតាមរយៈសារជាសំឡេងរបស់សម្ដេចតេជោកាលពីព្រឹកមិញសម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចតេជោក៏បានអរគុណដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលបានទទួលស្វាគមន៍សម្ដេច ដែលនេះគឺជាការបង្ហាញឱ្យឃើញនូវការគាំ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT)  ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកម្មវិធី“រាត្រីកម្ពុជា”(CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលរៀបចំដោយក្រុមហ៊ុន WorldBridge Group។ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំរាត្រីសមោលសកម្ពុជា (Cambodia Night) ដើម្បីបង្ហាញពីផលិត ផលខ្មែរ ពិសេសមុខម្ហូបខ្មែរចំនួន១១មុខ ជូនដល់វាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិការពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ពិធីដ៏មានអត្ថន័យនោះ ត្រូវបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមាន ជាឥស្សរជនរាជរដ្ឋាភិបាលកម្ពុជា និងវាគ្មិននៃវេទិកាពិភពលោកជាច្រើនរូប ។ អ្នកឧកញ៉ាសៀ ឬទ្ធីមានប្រសាសន៍ថា ចាប់តាំងពីប្រទេសកម្ពុជា បានចូលជាសមាជិកអង្គក...
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ខែឧសភាឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,០៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់លើកុមារអាយុ ០៥ឆ្នាំ មាន ១៣២,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៥,៧១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់លទ្ធផលចាក់វ៉ាក់សាំងធៀ​បនឹងចំនួនប្រជាជនសរុប ១៦លាន នាក់មាន ៩៣,៩១% ៕...
ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែធ្វើ​​មិនបានទេ នឹងលាឈប់ធ្វើ​នយោបាយ​​

ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែធ្វើ​​មិនបានទេ នឹងលាឈប់ធ្វើ​នយោបាយ​​

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាបាន​អះអាងថា ​«ខ្ញុំ ពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា សូមប្រកាសថា លោក​​នឹងឈប់ធ្វើនយោបាយអស់មួយជីវិត បើគណបក្សយើងខ្ញុំអនុវត្តគោលនយោបាយផ្តល់ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូន ដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់ខែមិនបានទេនោះ។​​ លោក​ ពេជ្រ ស្រស់ បញ្ជាក់ថា«ខ្ញុំនឹងឈប់ធ្វើនយោបាយអស់មួយជីវិត បើគណបក្សយើងខ្ញុំអនុវត្តគោលនយោបាយផ្តល់ថវិការ10ម៉ឺនរៀលក្នុងម្នាក់ជូនដល់​ចាស់ជរាគ្មានទីពឹងរៀងរាល់​ខែមិនបានទេនោះ ក្រោយពីគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតដឹកនាំឃុំសង្កាត់ថ្ងៃខាងមុខ បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដែលមានរូបសញ្ញាជញ្ជីងនៅកណ្តាលរង្វង់គូស្រូវជាសម្គាល់ក្នុងសន្លឹកឆ្នោត សូមបងប្អូនជនរួមជាតិនាំគ្នាទៅបោះឆ្នោតជូនគណបក្សយុវជនកម្ពុជាដើម្បីសង្គ្រោះខ្លួនឯងនិងការពារជាតិមាតុភូមិកម្ពុជារបស់យើង»។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាននិងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន ពិសេសពាក់ព័ន្ធទៅនិងវិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែង រួមទាំងបញ្ហាពាក់ព័ន្ធដទៃទៀត។ នៅក្នុងរបៀបវារៈដែលបានគ្រោងទុក វាគ្មិនសេដ្ឋកិច្ចមកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុប មានចំណាប់...