កម្ពុជាត្រូវបានជ្រើសតាំងជាអនុប្រធាននៃក្រុមអ្នកជំនាញស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៅសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៏
ហ្សឺណែវ ប្រទេសស្វីស៖ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on E-commerce and the Digital Economy) នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍ (UNCTAD) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំលើកទី៦ នេះគឺរៀបចំឡើងក្រោមប្រធានបទ “តើត្រូវធ្វើយ៉ាងណាឱ្យទិន្នន័យរួមចំណែកបានដល់ការសម្រេចនូវរបៀបវារៈឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព (How to make data work for the 2030 Agenda for Sustainable Development)”។
ក្នុងតួនាទីជាអនុប្រធានកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានដើរត...