លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន
ភ្នំពេញ៖លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា អនុប្រធានសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (អលម៉េក) និងជាប្រធានក្រុមការងារទីផ្សារប្រទេសម៉ាឡេស៊ី និងជាប្រធានផ្នែកទីផ្សារការងារ និងសហប្រតិបត្តិការនៅរសៀលថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២៦នៅសាលប្រជុំសមាគមអលម៉េកបានដឹកនាំកិច្ចប្រជុំជាមួយសមាជិកទីភ្នាក់ងារជ្រើសរើសឯកជន ស្តីពីទីផ្សារនៅប្រទេសម៉ាឡេស៊ី ដែលមានសមាជិកអញ្ជើញចូលរួមសរុប ៣១ រូប ស្រី៩នាក់ ស្មើនឹង ២៤ក្រុមហ៊ុន។
ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណង បច្ចុប្បន្នភាពទីផ្សារការងារនៅប្រទេសម៉ាឡេស៊ី និងការផ្សព្វផ្សាយជូនសមាជិកពីវគ្គបណ្តុះបណ្តាលអំពីការយល់ដឹងនៃប្រព័ន្ធRBA ដែលសហការរៀបចំដោយ JC Resources and Management សូមជម្រាបជូនថាវគ្គបណ្តុះបណ្តាលនេះផ្តោតលើការអនុវត្តគោលការណ៍សំខាន់ៗរបស់ RBA រួមមាន ការការពារសិទ្ធិពលករទេសន្តរប្រេវេសន៍ ការលុបបំបាត់ពលកម្មដោយបង្ខំ និងពលកម្មកុមារ ការមិនរើសអើង ការធានាបរិយាកាសការងារប្...








