ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មធ្យោបាយលើកដាក់ ឃ្លាំងស្តុក ការវេចខ្ចប់ ដឹកជញ្ជូន ដើម្បីធ្វើការនាំចេញ នាំចូល ជាពិសេសការនាំចេញអង្ករ ដំឡូងមី និងការនាំចូលជី ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
ឯកឧត្តមបណ្ឌិត កៅ ថាច  និងលោកជំទាវ  សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកARDB និងលោកជំទាវ  សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ។ ក្នុងវេលាដ៏ប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចសេដ្ឋវិទូភក្ដី យើងខ្ញុំសូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ក្រុមហ៊ុនអេមរុរ៉ាយស៍ ជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដើម្បីជំរុញការអនុវត្ត AWD និងផលិតកម្មស្រូវបញ្ចេញឧស្ម័នទាបនៅកម្ពុជា

ក្រុមហ៊ុនអេមរុរ៉ាយស៍ ជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដើម្បីជំរុញការអនុវត្ត AWD និងផលិតកម្មស្រូវបញ្ចេញឧស្ម័នទាបនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្រុមហ៊ុនអេមរុរ៉ាយស៍សហការជាមួយCarbon Farmរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះបានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន ដើម្បីបង្ហាញអំពីវឌ្ឍនភាពនិងផែនការពង្រីកគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតានពីផលិតកម្មស្រូវ តាមរយៈបច្ចេកទេសគ្រប់គ្រងទឹកបែបពន្លិចឆ្លាស់នឹងបង្ហូរដីស្រែឱ្យស្ងួត (Alternate Wetting and Drying – AWD)។ កិច្ចប្រជុំនេះបានផ្តល់វេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាបច្ចេកទេសជាមួយក្រសួង អំពីរបៀបដែលកម្ពុជាអាចពង្រីកការអនុវត្តផលិតកម្មស្រូវបញ្ចេញឧស្ម័នទាប ដែលអាចអនុវត្តបានជាក់ស្តែងអាចវាស់វែងបាននិងផ្តោតលើកសិករ ព្រមទាំងគាំទ្រដល់គោលដៅអាកាសធាតុថ្នាក់ជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា។ ពីស្រូវប្រកបដោយចីរភាពទៅកាន់ស្រូវបញ្ចេញឧស្ម័នទាប អេមរុរ៉ាយស៍បានកសាងប្រព័ន្ធផ្គត់ផ្គង់ប្រកបដោយចីរភាព តាមរយៈកិច្ចសហការរយៈពេលវែងជាមួយសហគមន៍កសិកម្ម...
ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក” នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ សរុបជិត ៤០០នាក់។ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាធិការបក្សស្រុកកំពង់សៀម ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ...
វគ្គបណ្តុះបណ្តាលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាល ស្តីពីការកសាង និងពង្រឹងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៧​ នាពេលខាងមុខ

វគ្គបណ្តុះបណ្តាលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាល ស្តីពីការកសាង និងពង្រឹងសមត្ថភាព ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០២៧​ នាពេលខាងមុខ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ វិមាន ៧ មករា៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាលស្តីពីកសាង និងពង្រឹងសមត្ថភាពយុវជន ដែលបានចូលរួមប្រមាណ ៣៥២រូប នៅវិមាន ៧ មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ ផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល,​សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល និងប្រព្រឹត្តិឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្ទៃយ៍យុវជនគណបក្សថ្នាក់កណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងបានឡើងថ្លែងមតិស្វាគមន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលយុវជនគណបក្សប្រជាជនក...
ជនរងគ្រោះឈ្មោះ សុខរ៉ា ភេទស្រី បានសម្រេចប្ដឹងលោក ឈុន ឆាង នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តស្វាយរៀងរួមទាំងបក្សពួក ពីបទ «កំហែងយក»ទៅអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង

ជនរងគ្រោះឈ្មោះ សុខរ៉ា ភេទស្រី បានសម្រេចប្ដឹងលោក ឈុន ឆាង នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តស្វាយរៀងរួមទាំងបក្សពួក ពីបទ «កំហែងយក»ទៅអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ទីបំផុត ឈ្មោះ សុខ រ៉ា ភេទស្រី អាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង ។សូមគោរពចូលមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សុំប្តឹងឈ្មោះ ឈុន ឆាង ភេទប្រុសមុខរបរនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ការដ្ឋាននគរបាលខេត្តស្វាយរៀង (រួមទាំងបក្សពួក) ប្តឹងពីបទៈ កំហែងយក តាមក្រមព្រហ្មទណ្ឌនៃព្រះរាជា ស្នងការដ្ឋាន ណាចក្រកម្ពុជា ។ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹង៖...
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងលោកជំទាវ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលស្រុកកំពង់សៀម បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៥០អង្គ ជូនយាយជីតាជីចំនួន ១៤០នាក់ និងអាចារ្យចំនួន ១០នាក់ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។ ទេយ្យទានដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា១គូ សាដក៥ ស្ករស ១បាវ ទឹកដោះគោខាប់ ១កេស ត្រីខកំប៉ុង ១កេស ទៀនក្រមួន ១គីឡូក្រាម អង្ករ ២បាវ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីជាតិ ៥កេស ធូបមាសដុំធំ ១ដុំ បច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួ...
ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ(GBA Alliance) និងក្រុមហ៊ុន Sunwah Group នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ(GBA Alliance) និងក្រុមហ៊ុន Sunwah Group នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃសៅរ៍ទី០៨ ខែសីហាឆ្នាំ២០២៦នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងក្រុមហ៊ុន Sunwah Group ដឹកនាំដោយ លោក បណ្ឌិត Jonathan K.S. Choi ប្រធានក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Sunwah Group ស្តីពី ការអភិវឌ្ឍ ប្រតិបត្តិការ និងផែនការពង្រីកនាពេលអនាគត របស់ កសស និងជាពិសេស ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងឱកាសធុរកិច្ចថ្មីៗ។...
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី ចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល និងក្រុមផលិតស្រូវស្រុកបវេល

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី ចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល និងក្រុមផលិតស្រូវស្រុកបវេល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះបានចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ ពិធីនេះក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអោយមានការចុះ​កិច្ចសន្យា​នេះ។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមន៍បណ្តាញកសិករតេជោ ហេីយ​ក័​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមន៍បណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធដែលមានបំណងចូលរួមលើកកម្ពស...
ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស ដឹកនាំបុគ្គលិក​ សហការី ចុះទៅបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ

ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស ដឹកនាំបុគ្គលិក​ សហការី ចុះទៅបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកោះកុង៖ ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស បានអញ្ជើញដឹកនាំបុគ្គលិក​ សហការីកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះបានបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ។ ពិធីនេះរៀបចំឡើងស្ថិតនៅភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌុលសីមា ខេត្តកោះកុង នៅសហគមន៍ការពារធម្មជាតិ ពាមក្រសោប និងអេកូទេសចរណ៍។...