ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ចាកផុតពីរោគាព្យាធិនានា និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិស...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀងខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ បើសិនធ្វើមិនចំណេញគួរប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅស្រុករវៀងខេត្តព្រះវិហារអំពីប្រសិទ្ធភាពនៃការធ្វើស្រែ បើសិនធ្វើមិនចំណេញគួរប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករ នៅស្រុករវៀង ខេត្តព្រះវិហារ ឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។ ការរំលឹកដូច្នោះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយនឹងប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋា...
គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត

គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពត៖ គណៈប្រតិភូសមាជិកសភា និងអ្នកធ្វើការងារពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ប្រទេស បានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សាផ្ទាល់នៅមណ្ឌលសុខភាពអង្គភ្នំតូច (ស្រុកអង្គរជ័យ) និង មន្ទីពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល (ក្រុងបូកគោ) ខេត្តកំពត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងពីការផ្តល់សេវាថែទាំសុខភាពនៅថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលពីសំណាក់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំសភា និងព្រឹទ្ធសភាជាច្រើនរូបផ្សេងទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានក្នុងខេត្តកំពតនៅពេលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃ «វេទិកាសមាជិកសភាអាស...
សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័ត

សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ នៅសណ្ឋាគារ ណូវូតែល ក្រុងព្រះសីហានុ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ សហព័ន្ធស្រូវអង្ករកម្ពុជាដឹកនាំដោយឧកញ៉ា ឡាយ ឈុនហួរ បានរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី៣ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និង ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងនោះ ក៏មានវត្តមានរបស់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលរួមដើម្បីជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ និងអនុម័តផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖ ១. ពិនិត្យមើលរបាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៥ លើកទី២ ២. ពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ ៣ ពិនិត្យមើលការងារនៃគណៈកម្មាធិការនីមួយៗ ៤. ពិនិត្យ និងពិភាក្សាលើផែនការនៃការរៀបចំវេទិកាស្រូវអង្ករ...
ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យបណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ១៤ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ បណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) និងជាសាស្ត្រាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូ សកលវិទ្យាល័យ តូក្យូ និងវិទ្យាស្ថានឧត្តមសិក្សាជាតិ សម្រាប់ការសិក្សាគោលនយោបាយ (GRIPS), លោក ICHIGUCHI Tomohide អគ្គនាយក នាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារ JICA និងអមដំណើរដោយ លោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំ...
ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងពិធីប្រគល់កំព្យូទ័រយួរដៃ និងមាស៊ីនបោះពុម្ភ ចំនួន ១២៤ សម្រាប់ (៤៣ សម្រាប់ ខេត្តព្រះវិហារ) ជូនសហគមន៍/ក្រុមផលិត ដែលគាំទ្រដោយគម្រោងគជ់

ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងពិធីប្រគល់កំព្យូទ័រយួរដៃ និងមាស៊ីនបោះពុម្ភ ចំនួន ១២៤ សម្រាប់ (៤៣ សម្រាប់ ខេត្តព្រះវិហារ) ជូនសហគមន៍/ក្រុមផលិត ដែលគាំទ្រដោយគម្រោងគជ់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បាន​​អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “ការផ្ទៀងផ្ទាត់ផែនទីបង្ហាញផ្លូវ សម្រាប់កែលម្អខ្សែច្រវាក់តម្លៃស្រូវសរីរាង្គ និងពិធីប្រគល់កំព្យូទ័រយួរដៃ និងមាស៊ីនបោះពុម្ភ ចំនួន ១២៤ សម្រាប់ (៤៣ សម្រាប់ ខេត្តព្រះវិហារ) ជូនសហគមន៍/ក្រុមផលិត ដែលគាំទ្រដោយគម្រោងគជ់”នៅសិក្ខាសាលានេះប្រព្រឹត្តទៅn១២ សីហា ២០២៦ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជានាយកគ្រប់គ្រងគម្រោងគជ់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី រីបេកា ប៊ែល ប្រធានប្រចាំប្រទេសនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផិត ពេឆរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន(GDLC) នៃក្រសួងបរិស្ថាន នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពិធីដ៏មានសារៈសំខាន់នេះគឺបង្ហាញអោយឃើញពីការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និ...
អគ្គនាយកធនាគារ ARDB ណែនាំដល់កសិករនៅស្រុកឆែប ខេត្តព្រះវិហារត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិនមុនសម្រេចចិត្តដាំលើដំណាំអ្វីមួយ

អគ្គនាយកធនាគារ ARDB ណែនាំដល់កសិករនៅស្រុកឆែប ខេត្តព្រះវិហារត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងការសិក្សាទីផ្សារសិនមុនសម្រេចចិត្តដាំលើដំណាំអ្វីមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ បានណែនាំជាថ្មីដល់កសិករត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជា ការចេះគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំលើដំណាំអ្វីមួយ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពី លោក ឃិត សុធារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និ...
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទា...
ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងខែសីហា ឆ្នាំ២០២៦ នេះ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ ដែលជាមោទនភាព និងជាកិត្តិយសដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់ខ្លួន និងការអភិវឌ្ឍខ្លួនរបស់ប្អូនៗ គួបផ្សំនឹងការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។ ជំនួប...
ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញដល់ប្រជាពលរដ្ឋភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្មដែលនឹងលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញ ដល់ប្រជាពលរដ្ឋភៀសសឹកគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយដែលនឹងជួយបង្កើតការងារនិងមុខរបរ​ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព​។ ការធ្វើបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ធ្វើឡើង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និង លោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ ២០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ...