លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាក់ថា ផលិតផលក្រុមហ៊ុន Love Riya ៤មុខ រកឃើញថាក្លែងក្លាយ ហើយមានសារធាតុ ហាមឃាត់លើស ពីច្បាប់អនុញ្ញាត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអះអាងថា ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលក្រុមហ៊ុន Love Riya ធ្វើការផ្សព្វផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
ការអះអាងរបស់លោកស្នងការនគរបាលខេត្តកណ្តាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក សង្កេតឃើញថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយ លើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់ របស់មន្រ្តីនគរបាលជំនាញ ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ របស់លោកស្នងការនគរបាលខេត្តកណ្តាល នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអះអាងថា ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅព...







