ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក
ភ្នំពេញ:អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានា សរុបប្រមាណ ២០០ រូប។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់ជូនអ...








