រដ្ឋមន្ត្រី ហេង សួរ និងអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា អញ្ជើញចូលរួមខួបប្រារព្ឋ២០ឆាំ្នរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងពិព័រណ៍ការងារលើកទី៤ ជាមួយនឹងមោទនភាព
រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និង លោក PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភានេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាក្រោមឱវាទ មិត្តដៃគូបរទេស និងអាជ្ញាធរដែនដី ឯកឧ្តតមរដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេល២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត ...








