រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំអោយការផ្សាយពីព្រឹត្តការណ៍ “សាទរកម្ពុជា” មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្សាយចេញទៅគ្រប់ទិសទី
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវតែចូលរួមថតអោយបានគ្រប់ទិដ្ឋភាពហើយផ្សាយអោយទូលំទូលាយ ពីព្រឹត្តការណ៍ “សាទរកម្ពុជា” ដែលជាព្រឹត្តិការណ៍ដ៏ធំ និងដំបូងគេនៅកម្ពុជា ។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្ដមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ «សាទរកម្ពុជា» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន ។
លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ព្រឹត្តការណ៍ “សាទរកម្ពុជា” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជា ព្រឹត្តិការណ៍សាទរដល់សង្គមមួយប្រកបដោយភាពរស់រវើក បង្ហាញវិសេសភាព ភាពប្លែកនៃអត្តសញ្ញាណ និងតម្កើងវឌ្ឍនភាពនៃប្រទេសកម្ពុជា ។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំ និងទម្រង់បង្ហាញផ្សេងៗ គឺជាចរិតរបស់មហាជនដែលចូលរួមពីគ្រប់ស្រទាប់ទាំ...








