រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិឲ្យ អ្នកឧកញ៉ា សួរ វីរៈ អញ្ជើញជួបសម្ដែងការគួរសមនិង ពិភាក្សាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៌នៅកម្ពុជា
ភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអនុញ្ញាតិឲ្យ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស ជួបសម្ដែងការសមនិងពិភាក្សាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៌នៅកម្ពុជា។
នៅ ក្នុងកិច្ចពិភាក្សាខាងលើនេះ លោក អ៊ាង សុផល្លែត បានគាំទ្រ និងជំរុញលើកទឹកចិត្ដអ្នកឧកញ៉ាក្នុងការបន្តអភិវឌ្ឍន៌បន្ថែមលើវិស័យអេកូទេសចរណ៌ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិ។
គួររំឭកផងដែរថា កន្លងទៅថ្មីៗនេះ ដើម្បីលើកស្ទួយវិស័យទេសចរនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ បាន ក្នុងចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group។ អ្នកឧកញ៉ា ជឿថាកិច្ចសហការនេះ នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន...








