ឯកឧត្តម ហេង សួរ ផ្តល់អំណោយចំនួន ៥៦០កញ្ចប់ ជូនដល់ជនភៀសសឹកនៅខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ហេង កូយ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន តំណាងសហជីព និងបងប្អូនកម្មករនិយោជិត ចំនួន ៥៦០កញ្ចប់ សម្រាប់ចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តទួលអណ្តែត ឃុំថ្មី ស្រុកគូលែន។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ និងសូមជូនពរឱ្យមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលតែងតែ...








