រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group
ហ្វីលីពីន)៖ រដ្ឋមន្រ្តី ហេង សួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ។
ក្រុមហ៊ុន World Citi Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ដែលធ្វើអាជីវកម្មផ្សេងៗជាច្រើនដូចជា អាកាសចរណ៍ អប់រំ ថែទាំសុខភាព អចលនទ្រព្យ ចំណីអាហារ និងបច្ចេកវិទ្យា។...








