សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍។
ជាកិច្ចចាប់ផ្តើម លោកនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនាពេលនេះ។ លោក បានសម្តែងនូវក្តីរីករាយដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀតបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ លោក នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។
តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ លោកនាយករដ្ឋមន្រ្តី បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហា...








