អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៩ខែធ្នូនេះបានអញ្ជើញក្នុង ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនាពេលនេះ។
លោកអគ្គលេខាធិការ(គ.ល.ក.) បានចាត់ទុកថា ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនាថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបើកទំព័រ ថ្មីមួយទៀតបង្ហាញឱ្យឃើញពីការចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ និងបុគ្គលិកពិសេសដែលបាន និងកំពុងបម្រើការនៅក្នុងកាស៊ីណូទាំងអស់។
បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ វិស័យ...








