អគ្គស្នងការរងនគរបាលជាតិ ដាក់ចេញវិធានការមួយចំនួនដល់កម្លាំងនគរបាលខេត្តក្រចេះ ដើម្បីអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រ និងចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៃខេត្តក្រចេះ និងអ្នកពាក់ព័ន្ធបានចាត់តាំងអនុវត្តប្រកបដោយជោគជ័យគួរជាទីមោទនៈ និងបានកែលម្អផែនការណែនាំស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គម។
ថ្លែងបន្តនៅក្នុងពិធីបិទសន្និបាត បូកសរុបសភាពការណ៍ និងលទ្ឋផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍ វិធានការសំខាន់មួយចំនួនដល់កងកម្លា...








