ឧកញ៉ាបណ្ឌិត កែវ មុំ ផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ប្រកបដោយសេចក្ដីសោមនស្សរីករាយក្រៃលែង នៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។
អស់រយៈពេលជាច្រើនទសត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ននេះ សម្ដេចតេជោ តែងបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី តស៊ូពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយបាននាំមកនូវសន្តិភាពពេញបរិបូរណ៍ និងជាស្ថាបនិក ដែលបានប្រែក្លាយកម្ពុជា ពីប្រទេស ធ្លាប់ញាំញី និងខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម ទៅជារដ្ឋអធិបតេយ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ការទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ដ៏ឧត្តុងឧត្តមនេ...








