លោកបណ្ឌិត កៅ ថាច នឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
(ប៉េរូ)៖ តបតាមការអញ្ជើញរបស់ លោក Edgardo Alvarez អគ្គលេខាធិការនៃសមាគមន៍គ្រឹះស្ថានហិរញ្ញ វត្ថុអភិវឌ្ឍន៍អាមេរិកឡាទីន (The Latin American Association of Development Financing Institutions - ALIDE) ដែលមានទីស្នាក់ការនៅប្រទេសប៉េរូ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍បទនឹងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថាន ហិរញ្ញវត្ថុអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងធ្វើជាអធិបតីថ្លែងនូវសុន្ទរកថាបើកកិច្ចប្រជុំ អន្តរជាតិនៃធនាគារអភិវឌ្ឍន៍ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ការតភ្ជាប់តំបន់អាមេរិកឡាទីន និងតំបន់ខារីប៊ែន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ តាមរយៈ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតALIDE ក្នុងទីក្រុងលីម៉ា ប្រទេស ប៉េរូ ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
កិច្ចប្រជុំអន្តរជាតិនៃធនាគារអ...








