កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព២០២៤-២០២៨
នាព្រឹកថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព២០២៤-២០២៨ ក្រោមអធិបតីភាពលោក រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបា លសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និង មន្ត្រីពាក់ព័ន្ធសរុបប្រមាណ២៦៥នាក់។
មានប្រសាស្ក្រស្វាគមន...








