មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកដើម្បីលើកកម្ពស់សេវាមន្ទីរពិសោធន៍
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក នៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីនេះផ្តោតលើការពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពិសោធន៍ ខណៈដែលស្ថាប័ននេះត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបាននូវស្វ័យភាពកាន់ខ្ពស់ ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ “កំណែទម្រង់នេះទាមទារឱ្យមន្ទីរពិសោធន៍ជាតិធ្វើប្រតិបត្តិការ ប្រកបដោយគណនេយ្យភាព សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើន។”
លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរផ្នត់គំនិត ព្រមទាំងជំរុញឱ្យមន្ទីរពិសោធន៍អនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ និងប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្ម។ លោកបានបន្ថែមថា ការធ...








