សមាគមជាងសំណង់កម្ពុជា និងក្រុមគ្រួសារ ហ៊ួត ជា ទៅទស្សនៈកិច្ចទៅខេត្តមណ្ឌលគីរីនិងផ្សព្វផ្សាយវិស័យទេចរណ៍
មណ្ឌលគីរី៖ ក្រុមហ៊ុន ហ៊ួត ជា និង សមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហ៊ួត ជា និង ម្ចាស់សាខាហ៊ួត ជាទូទាំងប្រទេស បុគ្គលិកទាំងអស់ រៀបចំកម្មវិធីទស្សនកិច្ចនៅខេត្តមណ្ឌលគីរី ដើម្បីចូលរួមលើស្ទួយវិស័យទេសចរណ៍កម្ពុជានិងផ្សព្វផ្សាយសក្តានុពលខេត្តទាំងមូលផងដែរ។
សម្រាប់ដំណើរទស្សនកិច្ចនេះ រៀបចំកម្មវិធីជ្រើសរើសក្រុមប្រឹក្សាភិបាល សមាគមជាងសំណង់កម្ពុជា និងប្រកាសស្វែងរកសមាជិក ជាងសំណង់ និង កម្មករសំណង់ ដើម្បីជួយគ្រប់ជាងសំណង់ដែលមានគ្រោះថ្នាក់ការងារ ទូទាំងប្រទេស។
ជាមួយនិងអារម្មណ៍សប្បាយរីករាយនោះ លោកឧកញ៉ា ហ៊ួត ជា បង្ហាញទឹកមុខញញឹមជាមួយនិងធម្មជាតិស្រស់ស្អាតលាយឡំជាមួយ ធាតុអាកាសត្រជាក់ល្ហឹម ដោយបន្ទាប់មកបាននាំសហការីបន្តពីនិត្យមើលទីតាំងសក្តានុពលក្នុងនៃវិស័យទេសចរណ៍ ។
កន្លងទៅសមាគមជាងសំណង់កម្ពុជា ដឹកនាំដោយលោកឧកញ៉ា ហួត ជា និងជាអគ្គនាយក ក្រុមហ៊ុន ហ៊ួត ជា តែងតែជួយការងារសង្កមជាច្រើនដូចជា ជនក្រីក្រ ធ្វើការក្នុងវិស័យសំណង់ ដែល...








