ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យកសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួន ក្នុងខេត្តស្ទឹងត្រែងត្រូវពង្រឹងផលិតភាព សុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានស្នើឲ្យប្រជាសិករមកពីបណ្តាសហគមន៍នៃស្រុកមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវប្តូរទម្លាប់លើវិស័យកសិកម្ម ដោយផ្តោតលើការពង្រឹងផលិតភាពឲ្យខ្ពស់ជាងមុនទាំងគុណភាព និងសុវត្ថិភាពផលិតផល តាមរយ:ការប្រើប្រាស់ជីធម្មជាតិ និងជីកំប៉ុស្ក ក្នុងបរិបទជីគីមីកសិកម្មនៅលើពិភពលោកឡើងថ្លៃ ព្រមទាំងកម្ពុជាផង។
ការលើកឡើងដូច្នោះជូនដល់កសិករខាងលើរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល
ជាមួយប្រជាកសិករមកពីសហគមន៍អូរពងមាន់ និងកសិករមកពីស្រុកមួយក្នុងខេត្តស្ទឹងត្រែងប្រមាណ ១០០នាក់។
ក្រោយស្តាប់កង្វល់ និងការលើកឡើងនានាជុំវិញវិស័យកសិកម្ម និងទីផ្សារនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ជាថ្មីថា រឿងកសិកម្មជាកង្វល់ទូទៅរបស់កសិករយើងទៅ...








