សេរីភាពបញ្ចេញមតិ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃពន្យល់ ៤ចំណុច យោងលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពី សេរីភាពបញ្ចេញមតិដែលកើតមានពីកំណើតធម្មជាតិរបស់មនុស្ស ទង្វើសកម្មភាពរបស់មនុស្ស ដែនកំណត់នៃសេរីភាពបញ្ចេញមតិដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិ និងសិទ្ធិការពារខ្លួនរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដទៃចំពោះការបញ្ចេញមតិ។
មន្ត្រីជាន់ខ្ពស់ខាងលើ បានពន្យល់តាមរយៈសារវីដេអូរយៈពេលជាង៣០នាទី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ថា ទិដ្ឋភាពច្បាប់ជាតិ-អន្តរជាតិបានកំណត់ច្បាស់អំពីសេរីភាពបញ្ចេញមតិ ក្នុងនោះ យោងតាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។
ដ...








