ឧកញ៉ាបណ្ឌិត ឆាយ សុធា អំពាវនាវដល់ពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេស រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd (DLA) បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពាណិជ្ជករទាំងអស់ សូមបន្ដការយកចិត្ដទុកដាក់ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន និងឈានទៅមុខទៀត ក្រោមការដឹកនាំប្រកបដោិយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត ឆាយ សុធា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនចំនួន៨ ដែលមានក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី និងចិន។
ពិធីនេះ បានរៀបចំធ្វើឡើង នៅការិយាល័យ ជាន់ទី១៦ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថី OCIC សង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សេត មូហាំម៉ាត់...








