មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន CFIPEC Cambodia និង IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សស្របតាមស្តង់ដាអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការទទួលស្គាល់ជំនាញកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈផ្តល់វិញ្ញាបនបត្រកម្រិតអន្តរជាតិ IPEC។
នាឱកាសនោះ លោកឧកញ៉ាបណ្ឌិត ឆាយ សុធា អគ្គនាយក CFIPEC Cambodia និងលោកស្រីបណ្ឌិត Juliana Lim ស្ថាបនិក IPEC ម៉ាឡេស៊ី បានជម្រាបជូនអំពីបេសកកម្មរបស់ខ្លួនក្នុងការនាំយកស្តង់ដា ISO/IEC 17024 មកអនុវត្តនៅកម្ពុជា ដើម្បីបញ្ជាក់ពីសមត្ថភាពបុគ្គល និងលើកកម្ពស់គុណភាពធនធានមនុស្សឱ្យមានភាពជឿជាក់ និងអាចទទួលស្គាល់បានទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
ជាមួយនឹងការគាំទ្រដល់ការអភិវឌ្ឍកម្លាំងពល...







