ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឧកញ៉ាល្បីខាងឆបោក និងរកស៊ីអត់ដើម ប៉ែន នួន ត្រូវតុលាការដាក់គុក ក្នុងខេត្តកំពត

ឧកញ៉ាល្បីខាងឆបោក និងរកស៊ីអត់ដើម ប៉ែន នួន ត្រូវតុលាការដាក់គុក ក្នុងខេត្តកំពត

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ លោក ម៉ែន វណ្ណៈ អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរ បានសម្រចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា ប៉ែន នួន ដែលមានកេរ្តិ៍អាក្រក់ ដោយសារពូកែឆបោក និងរកស៊ីអត់ដើមរហូតមានទ្រព្យសម្បត្តិច្រើន ហើយធ្លាប់មានរឿងអាស្រូវជាប់គុកនាពេលកន្លងមក។ នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកអនុប្រធានតុលាការបានបញ្ជាទៅប្រធានពន្ធនាគារខេត្តកំពត ឲ្យឃុំខ្លួនឧកញ៉ា ប៉ែត នួន ក្នុងពន្ធនាគារខេត្តកំពត ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។ លោកបានបញ្ជាក់ថា «ជននេះត្រូវដាក់នៅក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិព្រៃពាយ និងភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីអំឡុងខែមិថុនា  ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ»។ យោងតាមក្រមព្រហ្មទណ្ឌបានចែងថា មាត្រ...
ជនជាតិចិនមួយក្រុមប្រើកាំភ្លើងខ្លី បាញ់ប្លន់យកកាបូបពីជនជាតិពីរនាក់ប្តីប្រពន្ធ ក្នុងខណ្ឌចំការមន

ជនជាតិចិនមួយក្រុមប្រើកាំភ្លើងខ្លី បាញ់ប្លន់យកកាបូបពីជនជាតិពីរនាក់ប្តីប្រពន្ធ ក្នុងខណ្ឌចំការមន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២  ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធខ្លី បានបាញ់គំរាមដណ្តើមយកកាបូបលុយពីជនជាតិចិនពីរនាក់ប្តីប្រពន្ធ ដែលកំពុងបើកទ្វារចុះរថយន្តទល់មុខស្ថានទូតម៉ាឡេស៊ី តាមផ្លូវលេខ៤១ កែងផ្លូវនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា នាវេលាម៉ោង៩ និង៣០នាទីយប់ បុរសជនជាតិចិនម្នាក់ ជាជនសង្ស័យ បានដើរចូលទៅអង្គុយលេងនៅក្នុងខុនដូ លុះដល់វេលាម៉ោង១០យប់ ជនជាតិចិនពីរនាក់ប្តីប្រពន្ធ ជិះរថយន្តទៅឈប់ខាងមុខខុនដូនោះ។ អ្នកដដែលនិយាយទៀតថា គ្រាន់តែអ្នកទាំងពីរបើកទ្វារចុះពីរថយន្ត ស្រាប់តែជនសង្ស័យម្នាក់នោះ បានស្ទុះទៅដោយយកកំប៉ុងស្ព្រៃបាញ់លើមុខជនរងគ្រោះ ដណ្តើម យកកាបូបលុយ ប៉ុន្តែជនរងគ្រោះដណ្តើមប្រតាយប្រតប់យកវិញ។ ពេលនោះ ស្រាប់តែលេចមុខជនសង្ស័យជាជនជាតិចិនពីរនាក់ផ្សេងទៀត រត់ចូល និងដកកាំភ្លើងវាយលើជនរងគ្រោះ ហើយបាញ់មួយគ្រាប់ឡើងលើតែ...
សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ប្តេជ្ញាថែរក្សាសន្តិភាព និងសមិទ្ធផលជាតិ​ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន

សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ប្តេជ្ញាថែរក្សាសន្តិភាព និងសមិទ្ធផលជាតិ​ ដែលនាំមកដោយសម្តេចតេជោ ហ៊ុន សែន

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖​ សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ ត្រូវបានបង្កើតឡើង នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងប្រមូលផ្តុំអ្នកមានវិជ្ជាជីវៈដូចគ្នា ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន សម្រាប់ធ្វើសេចក្តីសម្រេចចិត្តប្រចាំថ្ងៃ។ សមាគមន៍ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចែករំលែកបទពិសោធការងារ ដល់សមាជិកគ្រប់រូប ដែលកំពុងបំពេញតួនាទីរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ដោយទទួលស្គាល់នូវបំណង និងឆន្ទៈខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លេខ៥៣៨ ព.ម ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាតឲ្យបើកដំណើរសមាគម ដោយមានឈ្មោះជាភាសាខ្មែរថា សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ និងជាភាសាអង់គ្លេស Association Electronic Media of MSJ ។ សមាគមប្តេជ្ញាចូលរួម និងគាំ...
អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដង្ហើយហៅរកយុត្តិធម៌ បន្ទាប់ពីឈ្មួញ និងមន្ត្រីខិលខូចនៅក្នុងមូលដ្ឋាន គៃបន្លំយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យលផល ជាច្រើនឆ្នាំកន្លងហើយ ប៉ុន្តែនៅតែមិនអាចទទួលសិទ្ធិជាម្ចាស់ ខណៈអាជ្ញធរ និងសាច់ញាតិមន្រ្តីជំនាញសូរិយោដី មានឈ្មោះជំនួសទៅវិញ។ ប្រជាពលរដ្ឋខាងលើនេះ មានស្រុកកំណើត និងទីលំនៅ នាភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។   អ្នកស្រី សេន ម៉េត អាយុ៥៦ឆ្នាំ បាននិយាយរំឭកពីសាវតានៃដំណើររឿងអយុត្តិធម៌ ដែលខ្លួនធ្លាប់ឆ្លងកាត់ និងកំពុងតែឈឺចាប់ ដោយលើកឡើងថា អ្នកស្រីបានកើត និងរស់នៅក្នុងភូមិនេះ តជំនាន់ពីជីដូនជីតា ហើយបានធ្វើចម្ការដាំដំណាំងលើដីរបស់ខ្លួន ប៉ុន្តែមន្ត្រីក្នុងជួររាជរដ្ឋាភិបាល គឺជាអ្នកមានឈ្មោះជាម្ចាស់ទៅវិញ។ អ្នកស្រីបាននិយាយថា «បើមិនវាស់វែងឲ្យទេ ទុកដីនៅទីហ្នុងទៅ ប៉ុន្តែខ្ញុំតែមិនអស់ចិត្ត ...
ឈ្មួញជើងខ្លាំងមិនគោរព និងមិនខ្វល់ ចំពោះការបង្គាប់របស់អភិបាលខេត្តព្រះសីហនុ 

ឈ្មួញជើងខ្លាំងមិនគោរព និងមិនខ្វល់ ចំពោះការបង្គាប់របស់អភិបាលខេត្តព្រះសីហនុ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ ឃ្លាំងមួយកន្លែងស្ថិត​នៅលើដីបម្រុងរបស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលត្រូវបានអភិបាលខេត្តបង្គាប់ឲ្យរុះរើចេញ តាំងពីដើមឆ្នាំ២០២០ នៅពេលនេះត្រូវបានគេរាយការណ៍មកថា ថៅកែពីរនាក់ប្តីប្រពន្ធបានសាងសង់បន្ថែម ខណៈលិខិតជូនដំណឹងនៅបិទជាប់របងនៅឡើយ។ យោងតាមសេចក្តីជូនដំណឹង ឬអ្នកស្រុកល្បីហៅថា ស.ជ.ណ ដែលមានហត្ថលេខារបស់លោក គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លេខ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា សំណង់នេះ គឺជារបស់បុរសឈ្មោះ គិត ប៊ុន និងភរិយាឈ្មោះ ឡឹក លក្ខិណា ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺប្រាប់ឲ្យផ្អាកការសាងសង់ និងបង្គាប់ឲ្យរុះរើសំណង់នេះចេញពីទីតាំងដី ដោយលោកអភិបាលខេត្តប្រាប់ថា «ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំឲ្យលោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំ...
បន្ទាប់ផ្អាកពីរលើកតុលាការខេត្តកំពត បិទបញ្ចប់សវនាការលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងរឿងសង់ផ្ទះ នៅខេត្តកែប

បន្ទាប់ផ្អាកពីរលើកតុលាការខេត្តកំពត បិទបញ្ចប់សវនាការលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងរឿងសង់ផ្ទះ នៅខេត្តកែប

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ តុលាការខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបិទបញ្ចប់សវនាការសួរដេញដោលលើសំណុំរឿងឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងកិច្ចសន្យាសាងសង់ផ្ទះមួយកន្លែង នៅក្នុងខេត្តកែប។ លោក លាង រិទ្ធី ចៅក្រមជំនុំជម្រះ បានប្រកាសបិទសវនាការ នាវេលាម៉ោង១២ថ្ងៃត្រង់ បន្ទាប់ពីសាកសួរ និងស្តាប់ចម្លើយរបស់គូភាគី និងការឆ្លើយបញ្ជាក់របស់សាក្សី។ លោកចៅក្រមបានកំណត់យកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង២ និង៣០នាទីរសៀល ដើម្បីប្រកាសសាលក្រម។ សវនាការបិទបញ្ចប់នេះ គឺជាការជំនុំជម្រះលើកទី៣ បន្ទាប់ពីត្រូវផ្អាកពីរលើករួចមកហើយ គឺលើកទី១ កាលពីថ្ងៃទី២០ ខែតុលា និងលើកទី២ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការមិនដាក់បញ្ចូលសាក្សីខាងភាគីដើមបណ្តឹង រាប់ទាំងករណីសាក្សីមិនចេះភាសាខ្មែរផងដែរ។ នៅក្នុងសវនាទាំងបីលើកខាងលើនេះ លោកចៅក្រម លាង រិទ្ធី និងលោក ខា ដែនណា ជាតំណាងអយ្យការ បានសួរដេញជនជាប់ចោទពីបទឆបោកឈ្មោះ ម៉ន សុខមាន អាយុ៤១ឆ្នាំ អំ...
ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

ឧកញ៉ា រតន សម្បត្តិ តំណាងក្រុមហ៊ុន ហ្វូហាយ រងបណ្តឹងព្រហ្មទណ្ឌថែមទៀត ក្នុងទង្វើវាយកម្ទេចទ្រព្យអ្នកដទៃ យកដីឲ្យចិន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ ម្ចាស់ដីលំនៅដ្ឋានពីរនាក់ នៅក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងស្រ្តីឈ្មោះ លឹម ស៊ីណា តំណាងក្រុមហ៊ុន ហ្វុហាយ ទៅតុលាការខេត្តព្រះសីហនុ អំពីអំពើប្រើហិង្សា និងអំពើសម្លុតគំរាមកំហែង នៅពេលក្រុមកម្មករ និងក្រុមជនបិទមុខរបស់ក្រុមហ៊ុន ហ្វូហាយ វាយកម្ទេចទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយគ្មានញញើតអ្វីទាំងអស់។ អំពើរបស់អ្នកទាំងពីរខាងលើនេះ ត្រូវអ្នកស្រី ជ័យ សុគន្ធា អាយុ៤៧ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ​ ប្រើហិង្សាដោយចេតនា ចំណែកលោក មាស​ ឈាន  អាយុ៤៦ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា​។ ដើមបណ្តឹងទាំងពីរនាក់ ព្រមទាំងទាមទារសំណងជំងឺចិត្ត និងការខូចខាត សរុបជាទឹកប្រាក់៣០០លានរៀលផងដែរ។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ជ័យ​​ សុគន្ធា ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្...
លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

លោកឧកញ៉ា ទៀ វិចិត្រ ផ្ដល់ជំនួយមនុស្សធម៌ជូនគ្រួសារនេសាទក្រីក្រ 

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានធ្វើដំណើរតាម ម៉ូតូទឹក ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារទៅជូនប្រជានេសាទមួយគ្រួសារ ដែលមានជីវភាព ក្រីក្រនៅក្នុងភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ក្រោយទទួលដំណឹងពីប្រជានេសាទមួយគ្រួសារនេះ ដែលប្រកបរបរនេសាទប្រចាំថ្ងៃ នៅក្នុងសមុទ្រ និងជាគ្រួសារមានជីវភាពក្រីក្រ លោកក៏បានធ្វើដំណើរតាមម៉ូតូទឹកទៅជួបសួរសុខទុក្ខផ្ទាល់ និងនាំយកស្បៀងអាហារ មានដូចជា អង្ករមួយបាវ ស្មើ ៥០គីឡូក្រាម មីប្រាំកេស ត្រីខប្រាំយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ស្ករសមួយគីឡូក្រាម ប៊ីចេងមួយគីឡូក្រាម អំបិលពីរគីឡូក្រាម និងទឹកបរិសុទ្ធពីរកេស ដើម្បីជួយដោះស្រាយជីវភាពក្នុងគ្រួសារ និងលើកទឹកចិត្ត ចំពោះការប្រកបរបរដោយសុច្ចរិត តាមរយៈការធ្វើនេសាទលក្ខណៈគ្រួសារក្នុងសមុទ្រ។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ក៏ប...
វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

វិញ្ញាសារប្រឡងបាក់ឌុប ចាប់ផ្តើមដឹកចេញទៅតាមបណ្ដារាជធានី-ខេត្តហើយ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃនេះ គណៈមេប្រយោគទូទាំងប្រទេស និង ប្រធាន អប្បមាទ ប្រចាំរាជធានី-ខេត្ត បានទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបវិញ្ញាសារ ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងសរុប២០៤មណ្ឌល ស្មើនឹង៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន៦០ ៣៩៧នាក់។ ចំណែកគណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុង...
ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

ក្រុមបំផ្លាញរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពបំផ្លាញ ទោះរងបណ្តឹងព្រហ្មទណ្ទនៅតុលាការក៏ដោយ

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា​ ជារបស់ក្រុមកម្មករនៃឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងខេត្តព្រះសីហនុ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។ អ្នកស្រី ជ័យ​​ សុគន្ធា អាយុ៤៧ឆ្នាំ ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ នៅភូមិគគីរ ឬគេល្បីហៅថា​ ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ...