ក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈស្ថានទូតខ្មែរ និងសហគមខ្មែរនៅសាធារណរដ្ឋកូរ៉េសហការរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅតំបន់នានារៀងរាល់ចុងសប្តាហ៍
(សាធារណរដ្ឋកូរ៉េ)៖នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារ ESEA និងសមាគមខ្មែរនៅកូរ៉េ បានរៀបចំ“សង្ក្រាន្តខ្មែរនៅកូរ៉េ” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧។
កម្មវិធីរៀបចំឡើងចំនួន ៣ទីតាំង ដែលមានសហគមន៍ខ្មែរចូលរួមប្រមាណ ៣ ០៥០នាក់ ក្នុងនោះមានតំបន់ក្វាងជូ មានសហគ មន៍ខ្មែរចូលរួមប្រមាណ ២ ០០០នាក់, នៅតំបន់អ៊ុលសាន មានសហគមន៍ខ្មែរចូលរួមប្រមាណ ១ ០០០នាក់ និងតំបន់ថេហ្គូ មានសហគមន៍ខ្មែរចូលរួម ១០០នាក់។
ទន្ទឹមនឹងនេះ បងប្អូនសហគមន៍ខ្មែរក៏បានរៀបចំនៅតំបន់ផ្សេងទៀត រួមមានតំបន់គីមផូ តំបន់ប៊ូឆន់ និងកោះជេជូផងដែរ។
សម្រាប់សង្ក្រាន្តនាថ្ងៃនេះ កម្មវិធីផ្តើមដោយពិធីសាសនា ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ លេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន...








