ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក

សង្គម និងកម្សាន្ត
សៀមរាប: ក្រោយពីចប់កម្មវិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកមិញនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ តំបន់អភិវឌ្ឍន៍រុនតាឯក មិនត្រឹមតែជាទីតាំងថ្មីសម្រាប់រស់នៅ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្សារ សាលារៀនប៉ុណ្ណោះទេ តែក៏មានផងដែរ ទីកន្លែងពិនិត្យ ព្យាបាលជំងឺទូទៅ ដែលជាការធានាដល់ការថែទាំសុខភាពជូនប្រជាពលរដ្ឋទូទៅ។ នៅព្រឹកមិញនេះ សម្តេចធិបតី​ ក៏បានប្រកាសដំឡើងមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯក ស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលបានពង្រីកវិសាលភាពកាន់តែធំក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅទីនោះឱ្យកាន់តែល្អប្រសើរផងដែរ៕...
សាកលវិទ្យាល័យឥន្រ្ទវិជ្ជា UI បានផ្តល់អាហាររូបករណ៍ ៥០ភាគរយចំនួន ៣៥០០ កន្លែង

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា UI បានផ្តល់អាហាររូបករណ៍ ៥០ភាគរយចំនួន ៣៥០០ កន្លែង

សង្គម និងកម្សាន្ត
ភ្នំពេញ: សាកលវិទ្យាល័យឥន្រ្ទវិជ្ជា UI ផ្តល់នូវភាពកក់ក្តៅ​ ផ្តល់នូវទំនុកចិត្ត​ ផ្តល់នូវការអប់រំ​ ផ្តល់នូវគុណតម្លៃ និងផ្តល់នូវឱកាសការងារដ៏គាប់ប្រ សេីរដល់និស្សិតគ្រប់ៗរូប​ នៃថ្នាក់បណ្តុះបណ្តាលទាំងបីកម្រិតសិក្សា​ គឺថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ​ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(និងវគ្គបណ្តុះបណ្តាលឥស្សរជនជាន់ខ្ពស់​)​ និងថ្នាក់បណ្ឌិត។ សម្រាប់មុខជំនាញទាំងនេះ​ គឺមាននៅ​សាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ទាំងបួនទីតាំង​ /ទីតាំង គោល​ រាជធានីភ្នំពេញ​ -ទីតាំងសាខាខេត្តបាត់ដំបង​  ខេត្តសៀមរាប និងខេត្តកំពត។...
រដ្ឋមន្រ្តីការងារ ហេង សួរ៖យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ

រដ្ឋមន្រ្តីការងារ ហេង សួរ៖យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
ភ្នំពេញ)៖ ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីមូលហេតុថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ពូសូមកោតសរសើរក្មួយដែលបានឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែជំនះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងា...
អត្ថប្រយោជន៍សំខាន់ៗ ដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

អត្ថប្រយោជន៍សំខាន់ៗ ដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល

សង្គម និងកម្សាន្ត
ភ្នំពេញ: បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន៣ប្រភេទដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួលបានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋាបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន ទី១. ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២. ការទទួលបានប្រាក់បំណាច់មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។ បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូ...
លោកជំទាវ អេង លីគង់ បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធានបណ្តាញសហគ្រិស្រ្តីអាស៊ាន (ASEAN Women Entrepreneurs Network , AWEN) លើកទី១៥ នៅទឹកដីអង្គរ

លោកជំទាវ អេង លីគង់ បានដឹកនាំកិច្ចប្រជុំ ក្នុងនាមជាប្រធានបណ្តាញសហគ្រិស្រ្តីអាស៊ាន (ASEAN Women Entrepreneurs Network , AWEN) លើកទី១៥ នៅទឹកដីអង្គរ

សង្គម និងកម្សាន្ត
សៀមរាប: លោកជំទាវ អេង លីគង់ ប្រធានបណ្តា ញ សហគ្រិនស្រ្តីអាស៊ាន ដែលឆ្នាំនេះ កម្ពុជាជាម្ចាស់ផ្ទះនោះ កាលពីថ្ងៃទី៣និងទី៤ខែឆ្នូឆ្នាំ២០២៣នេះ បានរៀបចំ ដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយ បណ្តាញស ហគ្រិស្រ្តីអាស៊ានលើកទី១៥ ដែល កម្មវិធីនេះ មានការអញ្ជើញ ចូលរួមមកពីតំណាងក្រសួងកិច្ចការនារី និងសមាជិកមកពី១០ ប្រទេស គឺរៀបចំឡើងនៅទឹកដីអង្គរជាតំបន់ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដ៏អស្ចារ្យរបស់កម្ពុជា ។ លោកជំទាវ អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្រ្តីអាស៊ានបានមានប្រសា សន៍ថា កិច្ចប្រជុំសហគ្រិនស្ត្រីអាស៊ានលើកទី១៥នេះ គឺកម្ពុជាយើងជាប្រធានកិច្ចប្រជុំ នេះជាមោទន:ភាពនិងកិត្តិយសដ៏ធំធេងបំផុត របស់ប្រទេសកម្ពុជាយើង ដែលយើងអាចមានលទ្ធភាពនិងសមត្ថ ភាព គ្រប់គ្រាន់ ដឹកនាំ ដោះស្រាយបញ្ហារបស់ ស្រ្តី មិនត្រឹមតែនៅប្រទេសកម្ពុជាយើងទេ តែដល់ប្រទេ សក្នុងតំបន់អាស៊ានទាំងមូល ថែមទៀត។ សូមបញ្ជាក់ថា បើទោះបីជាយើងដល់វេនត្រូវបន្តជាម្ចាស់ផ្ទះក៏ដោយ បើយើងមិនអាចបំពេ...
អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប

អគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប

សង្គម និងកម្សាន្ត
(ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទ និងមានស្តង់ពិព័រណ៍រហូតដល់៥០០ស្តង់ ជាមួយនឹងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមទស្សនាកម្សាន្តក្នុងរយៈ៣ថ្ងៃមកនេះ។ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មា ធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានចង្អុលបង្ហាញមក លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក....
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI

សង្គម និងកម្សាន្ត
ភ្នំណេញ: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ នៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២៣នេះបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបប្រជុំជាមួយ គណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយ លោក YANG CHUNLEI អគ្គលេខាធិការរងនៃគណៈកម្មាធិការនយោបាយច្បាប់ មជ្ឈឹមបក្សកុំម្មុយនីស្តចិន។ ខ្លឹមសារជាសំខាន់នៃកិច្ចប្រជុំបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងល្បែងស៊ីសងតាមអនឡាញ-online និងការឆបោកតាមប្រព័ន្ធអុីនធឺណិត។ សមត្ថកិច្ចកម្ពុជាជាពិសេសក្រសួងមហាផ្ទៃ បានបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់លើការអនុវត្តច្បាប់តាមការសម្រេចរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អភិសន្តិបណ្ឌិត ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចចិន និងបណ្តាប្រទេសពាក់ព័ន្ធស៊ើបអង្កេតនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាច្រើនពាន់នាក់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ន...
មន្ទីរសាធារណការ ខេត្តព្រះវិហារ បានជូនដំណឹងពីវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២

មន្ទីរសាធារណការ ខេត្តព្រះវិហារ បានជូនដំណឹងពីវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦២

សង្គម និងកម្សាន្ត
ព្រះវិហារ: មន្ទីរសាធារណការ ខេត្តព្រះវិហារ បានសូម ជូនវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ខេត្តព្រះវិហារថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនវឌ្ឍនភាពការងារជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវចេញ ហើយក៍សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដោយសារក្រុមការងារយើងខ្ញុំកំពង់បន្តសកម្មភាពការងារនេះ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ អង្គភាព មន្ទីរសាធារណការ និងដឹកជ...
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប

សង្គម និងកម្សាន្ត
ភ្នំពេញ: អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយសាខា ក.ប.ប. ខេត្តកែប មន្ទីរពាណិជ្ជ កម្ម និងរដ្ឋបាលក្រុងកែប ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅទីតាំងផ្សារក្តាម ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រព្តឹត្តិទៅនៅក្រុងកែប ខេត្តកែប។ សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តែងតែបានណែនាំជាប្រចាំមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីរកសាធាតុគីមីហាមឃាត់ និងទំនិញគ្មានគុណភាព ក្នុងការធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក...
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ស្ថាបត្យករ និងវិស្វករ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ស្ថាបត្យករ និងវិស្វករ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងចេះគិតគូរច្នៃប្រឌិតនូវអ្វីដែលជាជំនាញរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណា លជាមួយគណៈស្ថាបត្យករ និងគណៈវិស្វករកម្ពុជា ។ ការជួបជុំគ្នានាពេលនេះគឺជាកិច្ចចាប់ផ្ដើមដ៏ល្អក្នុងការពិភាក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក និងកំណត់ទិសដៅសំរាប់អនុវត្តរួមគ្នា សំដៅបង្កើនប្រសិទ្ធភាពការងារ និងសម្រេចគោលដៅដែលបានគ្រោងទុក។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានរម្លឹកអំពីដំណា ក់កាលជាច្រើន ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ក្នុងនោះមានការកសាងប្រាសាទអង្គរវត្តដែលជាស្នាដៃស្ថាបត្យកម្មកំពូលរបស់បុព្វបុរសខ្មែរ ព្រមទាំងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀត ដូចជាដំណើរស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាតាមរយៈនយោបាយឈ្នះឈ្នះ និងការរក្សាបាននូវស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម។...