ហេតុអ្វី អភិបាលខេត្ត រតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ មិនអនុវត្តតាមបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់វង់ល្បែងស៊ីសងខុសច្បាប់ ចេញពីដែនសមត្ថកិច្ចខ្លួន!
រតនគិរី៖ មន្រ្តីជាន់ខ្ពស់ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីចុងសប្តាហ៍នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាររួច ហើយខាងអគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានប្រជុំផ្សព្វផ្សាយនៅទូទាំងប្រទេសកាលពីខែគុម្ភៈឆ្នាំ២០២៤កន្លងទៅ នៅសណ្ឋាគារសុខាអូតែល ដោយអនុវត្ត «យុទ្ធនាការបង្រ្កាបល្បែងខុសច្បាប់នៅកម្ពុជា»។
អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្រោយមកបានចុះអគ្គលេខាធិការគណកម្មការបង្រាបល្បែងពាណិជ្ជកម្ម បានចុះផ្សព្វផ្សាយតាមបណ្តាខេត្ត ក្រុង ជា បន្តបន្ទាប់ដូចជា នៅបាត់ដំបង តាកែវ កំពង់ចាម កំពង់ស្ពឺ និងកណ្តាល ហើយខេត្តទាំងនោះ គឺ បានបិទអស់រួចហើយ ហេតុអ្វីបានជា ខេត្តរតនៈគិរី មិនព្រមបិទ នឹងលុបបំបាត់ល្បែកខុសច្បាប់ចេញពីខេត្តរបស់ខ្លួន។
មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការ...








