លោក វី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ប្រកាសបិទនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ (ទាំងមានច្បាប់និងគ្មានច្បាប់) ចេញពីដែនរដ្ឋបាលរបស់ខ្លួន
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្ហាញនូវជំហរមិនអនុញ្ញាតឱ្យល្បែងស៊ីសងគ្រប់ប្រភេទបើកលេងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ ទោះជាល្បែងនោះមានច្បាប់ឬគ្មានច្បាប់ក៏ដោយ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងទៀតទេនិងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីថែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពសង្គម។
បន្ថែមពីនេះ ជំរុញការអនុវត្តច្បាប់ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសធានាបានសុខសន្តិភាពការអភិវឌ្ឍ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ អភិបា លក្រុងស្រុកត្រូវចូលរួមអនុវត្តការបញ្ឈប់ឬបញ្ចប់ការផ្តល់អាជ្ញាប ណ្ណបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីត...








