ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ថៅកែក្រុមហ៊ុនដ៏ល្បីឈ្មោះ អង្ករខ្មែរប្រណិតគឺ លោក សែ ឡាឡូត  ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ថៅកែក្រុមហ៊ុនដ៏ល្បីឈ្មោះ អង្ករខ្មែរប្រណិតគឺ លោក សែ ឡាឡូត ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

សង្គម និងកម្សាន្ត
ភ្នំពេញ: ថៅក្រុមហ៊ុនដ៏ល្បីក្នុងស្រុកមួយ អង្ករខ្មែរប្រណិត លោក សែ ឡាឡូត ត្រូវបានតែងតាំងជាទីប្រក្សា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី កាលពីថ្ងៃ សៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក សែ ឡាឡូត គឺជាសហគ្រិនវ័យក្មេងមួយរូបកំពុងមានឈ្មោះលេចធ្លោក្នុងវិស័យជំនួញ ហើយលោកក៏ជាកូនប្រុសថៅកែអង្ករនិងរោងម៉ាស៊ីនកិនស្រូវដ៏ល្បីឈ្មោះប្រចាំខេត្តកំពង់ចាម គឺ ឧកញ៉ា ហាក់ សែ ដែលជាអ្នកជំនួញជើងចាស់។...
កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់

កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។ នេះគឺជាខ្លឹមសារសំខាន់ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលោករដ្ឋមន្ត្រីបានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិលើការបណ្តុះបណ្ត...
អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ស ថាវី ត្រូវបានតែងតាំងជាទីប្រក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជា

អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ស ថាវី ត្រូវបានតែងតាំងជាទីប្រក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការពារជាតិមួយរូប​គឺ លោក​​ ស ថាវី ត្រូវបានតែងតាំងជាទីប្រក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣។ លោក ស ថាវី បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ។ អនុរដ្ឋលេខាធិការ ស ថាវី បានលើកឡើងថា នេះជាកិត្តិយសធំណាស់ដែលសម្តេចតេជោ ប្រធានគណបក្ស​បានផ្តល់សេចក្តីទុកចិត្តតែងតាំងជាទីប្រឹក្សា ហើយ​ស្របពេលដែល​​​ស្រុកទេសមានសន្តិភាពពេញលេញ ពោល បញ្ហាសន្តិសុខក៏ត្រូវបានគ្រប់គ្រងឱ្យមានសុខសន្តិភាពពេញផ្ទៃប្រទេស​​ផងដែរ។​​ អនុរដ្ឋលេខាធិការរូបនេះបាន​​បញ្ជាក់ទៀតថា ប្រសិនបើយើងមើលរំលងអំពីតម្លៃសន្តិភាព នោះយើងមិនដឹងថា សន្តិភាពមានអត្ថន័យយ៉ាងណានោះទេ សន្តិភាព គឺមានតម្លៃយ៉ាងដូច្នេះ ការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថានភាពធូរស្រាល ការរីកចម្រើនផ្នែកអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ច កា...
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ សហរដ្ឋអាមេរិក ដោយសុវត្ថិភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ សហរដ្ឋអាមេរិក ដោយសុវត្ថិភាព

សង្គម និងកម្សាន្ត
អាមេរិក៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ សហរដ្ឋអាមេរិក ដោយសុវត្ថិភាព នៅម៉ោង 7.10pm ល្ងាចថ្ងៃទី២១ កញ្ញា ២០២៣ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង 6.10am ព្រឹក ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣(ម៉ោងនៅរាជធានីភ្នំពេញ)។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកា​សយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកប​ដោយសុវត្ថិភាព និងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។...
លោក​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម

លោក​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម

សង្គម និងកម្សាន្ត
លោក​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព អនុប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកស្រី Vo Thi Anh Xuan នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានលើកទី១៦ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងប្រធានគណៈប្រតិនៃបណ្តាប្រទេសអាស៊ាន និងមានការអញ្ជើញចូលរួមផងដែរពីប្រទេសទីម័រលេស្តេ ក្នុងនាមជាអ្នកសង្កេតការណ៍ និងតំណាងប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ពន្ធ​នេះផ្តោតលើប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានទៅចំណេះដឹងសម្រាប់អាស៊ានដែលមានភាពធន់ និងឆ្លើយតប»។...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ត្រូវជាម្ដាយបង្កើតរបស់ សន្តិបណ្ឌិត សុខ ផល

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ត្រូវជាម្ដាយបង្កើតរបស់ សន្តិបណ្ឌិត សុខ ផល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះបានអញ្ជើញគោរពវិញ្ញាណខក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ត្រូវជាម្ដាយបង្កើតរបស់ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង បានទទួលមរណភាពកាលពី ថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:១៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ ។ នៅក្នុងសាររំលែកមរណទុក្ខ របស់សម្ដេចក្រឡាហោម ជូន សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្ដេចក៏បានចាត់ទុកមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ជាការបាត់បង់ដ៏ធំធេងនូវអ្នកមានគុណជាម្តាយ និង ជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត ដែលកន្លងមកមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឃឹម ឆេង ...
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត

សង្គម និងកម្សាន្ត
ភ្នំពេញ: ក្នុងសារលិខិតថ្លៃងក្នុងឱកាស«ទិវាសន្តិភាពអន្តរជាតិ» ( ២១ កញ្ញា ឆ្នាំ ២០២៣) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានឹងបន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ពាក្យស្លោក«អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការបន្តតម្កល់គុណតម្លៃ«សន្តិភាព»ជាអាទិភាពខ្ពស់បំផុតមានន័យស្មើនឹងការផ្តល់តម្លៃខ្ពស់បំផុតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ គឺ«សិទ្ធិរស់រានមានជីវិត»។ បើក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជា យើងគ្រប់គ្នានឹងបានយល់ច្បាស់អំពីតម្លៃសន្តិភាព។ ពិតណាស់ថា សម្រាប់ប្រទេសមួយដែលហែកហួរដោយភ្លើងសង្គ្រាម រហូតរអិលធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់ជីវិតមនុស្សគ្មានត្រាប្រណី និងបំផ្លាញខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធសង្គម សេចក្តីត្រូវការដំបូងបំផុតគឺការរស់រានមានជីវិត។ ...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ ក្រសួងការបរទេសបានឱ្យដឹង...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងជំរុញឱ្យបន្តថែរក្សាវប្បធម៌ខ្មែរ ដែលដូនតាជំនាន់មុន បានបន្សល់ទុកមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញបែបនេះ​ ពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធ ដែលបានខិតខំរហូតធ្វើឱ្យប្រាសាទកោះកេរ ក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «(សូម) រក្សាការពារឲ្យបានគង់វង្សជារៀងរហូតក្រោមម្លប់នៃសន្តិភាព ដែលជាប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់រាល់សកម្មភាព ដែលបង្កើតភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរុងរឿងប្រទេសជាតិយើង ទាំងបច្ចុប្បន្ន និងអនាគត»។ សម្តេចធិបតី ក៏បា...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីវាយគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នេះជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។ តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។ លោករដ្ឋមន្ត្រីរំលឹកហើយថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារ...