ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

អគ្គនាយកដ្ឋាន «ក.ប.ប.» បាន​​រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣

អគ្គនាយកដ្ឋាន «ក.ប.ប.» បាន​​រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ទាំង២៥។ លោក​​ប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួមនាពេលនេះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱ្យឯកឧត្ដម លោក ប្រធានសាខា ទាំង២៥ ធ្វើរបាយការណ៍សង្ខេបនូវការអនុវត្តការងារក្នុងរយៈពេលក្នុងមួយខែកញ្ញា ព្រមទាំងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះពេលកំពុងអ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ នាយករដ្ឋមន្ត្រីថៃ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ នាយករដ្ឋមន្ត្រីថៃ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅវិមាន៧មករា រសៀលថ្ងៃទី២៨ កញ្ញា ឆ្នា២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ បានអនុញ្ញាតឲ្យលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ជូនចំពោះ លោក​​ សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ។សម្តេចតេជោ ហ៊ុន សែន និង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់ប្រទេសកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេស នៃទំនាក់ ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។ លោក​​ សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសំដែងការគួរសម ...
ជនរងគ្រោះបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការលើឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិកក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តក្នុងការដាក់ទុកវិនិយោគ

ជនរងគ្រោះបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការលើឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិកក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តក្នុងការដាក់ទុកវិនិយោគ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ជនរងគ្រោះ ឈ្មោះ សួង អឿន រួមនិងអ្នកផ្សេងទៀត បានបញ្ជាក់ប្រាប់សាព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី២៣ ខែកញ្ញានេះថា ពួកគាត់បាននិងកំពុងតែលង់ខ្លួនជ្រៅទៅជ្រៅៗទៅអស់ម្នាក់ៗរាប់ម៉ឺនដុល្លារអាមេរិក ក្នុងការដាក់ទុករកស៊ីក្រោមរូបភាពដាក់ទុកវិនិយោគជាមួយក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ប៉ុន្តែផ្ទុយទៅវិញជិត១ ឆ្នាំមកនេះអត្រាការប្រាក់៤%ប្រចាំខែ ដែលក្រុមហ៊ុនសន្យាឲ្យនោះ គឺមិនគោរពតាមកិច្ចសន្យានោះទេ ។ ជនរងគ្រោះខាងលើបានទទួចស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់វិធានការលើ ឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិក ក្រុមហ៊ុម បុរីប្រ៊ីលានស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តនឹងបានគៀងគរពលរដ្ឋមកដាក់ទុកវិនិយោគ ដោយអះអាងថា នឹងទទួលបានការប្រាក់៤% ប្រចាំខែតែធាតុពិតគឺជារឿងបោកប្រាស់ទៅវិញ។ ហេតុដូច្នោះហើយលោក សួង អឿន ក្នុងនាមជាជនរងគ្រោះបានស្នើសុំទៅសម...
ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin)  នាយករដ្ឋមន្រ្តីថៃ

ខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកសេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នាវិមានសន្តិភាពនេះបានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូជាន់ខ្ពស់ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំងជានាយករដ្ឋមន្រ្តីរបស់ ...
កម្ពុជា-ធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ”ឱ្យជោគជ័យ

កម្ពុជា-ធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ”ឱ្យជោគជ័យ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារៀម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក​​រដ្ឋ​​មន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ លោក​​រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ...
រដ្ឋាភិបាលអាមេរិកបានផ្តល់ជូនឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)

រដ្ឋាភិបាលអាមេរិកបានផ្តល់ជូនឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២៣នេះនៅវិមានសន្តិភាពបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាទ្រីក មើហ្វី(W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពីលទ្ធផលល្អដែល សម្តេចធិបតី និងគណៈប្រតិភូកម្ពុជាទទួលបានពីជំនួបទ្វេភាគីនានានៅទីក្រុងញូវ យ៉ក, ជាពិសេសនាជំនួបទ្វេភាគីជាមួយលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។ ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID) ។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូន...
រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គមជូនបុគ្គលិក

រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គមជូនបុគ្គលិក

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិ និយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែងជូនពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនសិក្សាជាមួយ នឹងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលប...
រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងការងារស្វាគមន៍ ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ខណៈដែលជំរុញឱ្យអនុវត្តរបបសន្តិសុខសង្គម១០០%ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលោក​​រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជដោយឥតគិតថ្លៃដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគម អាចលើកជាសំណើមកកាន់ក្រសួងដើម្បីរៀបចំការបណ្តុះបណ្តាល។ មួយវិញទៀត ក្រសួងការងារ ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។ សម្រាប់ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រត...
មេប៉ូលិសចរាចរភ្នំពេញរងនូវការចោទប្រកាន់រឿងចេញលិខិតបង្គាប់ការឱ្យមន្ត្រីខ្លួនជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ដុល្លារ

មេប៉ូលិសចរាចរភ្នំពេញរងនូវការចោទប្រកាន់រឿងចេញលិខិតបង្គាប់ការឱ្យមន្ត្រីខ្លួនជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ដុល្លារ

សង្គម និងកម្សាន្ត
ភ្នំពេញៈនៅរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣ថា លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញនិងមន្ត្រីមួយចំនួនពាក់ព័ន្ធផ្សេងទៀតរឿងចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលចរាចរណាដែលចង់បានគោលដៅ និងប៉ុស្តិ៍ល្អៗជាថ្នូរនឹងប្រាក់ចាប់ពី៣០០ទៅ៧០០ដុល្លារអាម៉េរិក។នេះបើយោងតាមមន្ត្រីនគរបាលចរាចររ ងគ្រោះជាច្រើននាក់បានទម្លាយប្រាប់អ្នកកាសែត ប៉ុន្តែសាម៉ីខ្លួនបានបដិសេធថា មិនដឹងរឿងនេះទេ។ ប្រភពបានបន្តទៀតថា លោក ដេ ម៉ៅ បានឲ្យលោក លី វិសាល អនុប្រធានការិយាល័យទទួលផ្នែករដ្ឋបាលសរុបឲ្យកោះហៅមន្ត្រីដែលចង់បានគោលដៅប៉ុស្តិ៍ល្អគឺមានទាំង មន្ត្រីនគរបាលចរាចរក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។ ចំណែកអ្នកពាក់ព័ន្ធរត់ការធ្វើលិខិតបង្គាប់ការទាំងនោះមានដូចជាៈ ទី១.លោក ជ័យ សុខគា ,ទី២.លោក ហាក់ ឈុនហៀត ,ទី៣.លោក កុសល សុខហួច និងទី៤.លោក រឿន ប៊ុនឡេង។ មនុស្សទាំង៤នាក់នេះហើយ ដែលជាអ្នកដើរបញ្ចុះបញ្ចូលមន្ត្រីណាដែលចង់បាន គោ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់មន្ត្រីនិងបុគ្គលិកនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក សោម ចំណាន បានជម្រាបពីសាវតានៃប្រព័ន្ធស្វ័យប្រវត្តិកម្មពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ថ្នាក់កណ្តាល ដើម្បីឆ្លើយតបតាមសំណើរបស់វិស័យឯកជន និងផ្តល់ភាពងាយស្រួលក្នុងការទទួលសេវាទាន់ពេលវេលា។ យ៉ាងណាក្តី ដោយសារការដាក់ដំណើរការប្រព័ន្ធ នៅចំពេលការរីករាលដាលនៃជម្ងឺកូវីដ-១...