ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពី​នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព បានអនុញ្ញាតឱ្យលោកស្រី​ លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជាកិច្ចចាប់ផ្តើម លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានបង្ហាញនូវទឹកចិត្តរំភើបរីករាយ ដែល សម្តេចធិបតី អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ខណៈពេលគាប់ជួនចៃដន្យ ដែលនាថ្ងៃដដែលនេះមួយឆ្នាំមុន ពោលគឺនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក​​ ម៉ានូអែល ម៉ារេរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋគុយបា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមគ្នានេះ លោកស្រី ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយ...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន ប្រារព្ធពិធីកាន់បិណ្ឌទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន ប្រារព្ធពិធីកាន់បិណ្ឌទី៤

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹង លោក​​ វង សូត អនុប្រធានទី២រដ្ឋសភា និងភរិយា​ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នេះ​បានប្រារព្ធពិធីកាន់បិណ្ឌទី៤ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណី និងទំនៀមទម្លាប់សាសនាជារៀងរាល់ឆ្នាំ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន ព្រមទាំងកូនចៅ បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី៤នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។...
រដ្ឋមន្រ្តី ក្រសួងការងារជួបសំណេះសំណាលជាមួយសហជីពនៅទូទាំងប្រទេស ក្នុងការស្វែងយល់ពីចក្ខុវិស័យរួមគ្នាដើម្បីលើកកម្ពស់ជីវភាពកម្មករដែលជាការយកចិត្តទុកដាក់ពីសម្តេចធិបតី

រដ្ឋមន្រ្តី ក្រសួងការងារជួបសំណេះសំណាលជាមួយសហជីពនៅទូទាំងប្រទេស ក្នុងការស្វែងយល់ពីចក្ខុវិស័យរួមគ្នាដើម្បីលើកកម្ពស់ជីវភាពកម្មករដែលជាការយកចិត្តទុកដាក់ពីសម្តេចធិបតី

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅទីស្តីការក្រសួងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពី​​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសំណេះសំណាលការងារជាមួយសហភាពនិងសហព័ន្ធសហជីពចំនួន២០៥នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីគោលដៅរួមរបស់ក្រសួងក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ដែលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ជំនួបដ៏មានអត្ថន័យនិងខ្លឹមសារនេះ ក៏មានគោលបំណងរឹតចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដែលមិនអាចខ្វះបានក្នុងការជួយជ្រោមជ្រែងនិងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងភាពសុខដុមនីយម្មក្នុងវិស័យការងារនៅកម្ពុជា។ សម្រាប់លោក​​រដ្ឋមន្ត្រី ភាពសុខដុមនីយកម្មក្នុងវិជ្ជាជីវៈផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបនេះទាមទារឱ្យគ្រប់ភាគីទាំងសហជីព ដែលតំណាងឱ្យក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាណាចក្រកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាពបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាណាចក្រកម្ពុជា ។ ​ នៅក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់ តំណែងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី កាលពីខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគ...
លោករដ្ឋមន្រ្តី​​ ហេង សួរ ចូលរួមផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨

លោករដ្ឋមន្រ្តី​​ ហេង សួរ ចូលរួមផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ ២០២៣-២០២៨ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះឱ្យបានទូលំទូលាយក្នុងស្មារតីជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ #MLVT #HENGSour...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ​ នៅវិមានសន្តិភាពបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក​​ ដូមីនិច វីល្លៀម​(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជំនួបនេះ លោក​​ ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះលោក​​ឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្...
រដ្ឋមន្ត្រី ឌិត ទីណា និង​​​រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ខេត្តពោធិ៍សាត់

រដ្ឋមន្ត្រី ឌិត ទីណា និង​​​រដ្ឋមន្ត្រី ថោ ជេដ្ឋា ចូលរួមកិច្ចប្រជុំដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម ដើម្បីពិនិត្យស្ថានភាពទឹកជំនន់ខេត្តពោធិ៍សាត់

សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោក​​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក​​ ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមកាលព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣​នេះ បានចូលរួមកិច្ចប្រជុំដឹកនាំដោយទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១នៃគណៈក​ម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យពីស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ និងលើកផែនការសកម្មភាពការងារបន្ត។ កិច្ចប្រជុំនេះរៀបចំធ្វើនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្ដរក្រសួង និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តធ្វើការរួមគ្នាទៀត ដើម្បីពិនិត្យ តាមដាន និងឈានទៅដោះស្រាយបញ្ហានានាដែលប្រជាជនជួបប្រទះ នៅពេលវាយតម្លៃពីផលប៉ះពាល់រួចរាល់៕...
សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮបន្តបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮបន្តបង្ក្រាបបទល្មើសជលផលក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមត្ថកិច្ចជលផលនៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮកាលពីថ្ងៃអាទិត្យ ទី០១ ខែតុលាឆ្នាំ២០២៣នេះ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជាលទ្ធផល សមត្ថកិច្ច​បានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ម បង្គោលឬស្សី​៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុង​ថ្ងៃ​ដដែល។ សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក នឹងចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បី ថែរក្សា ការពារនិងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕...
ធ្លាយរឿង ក្រុមមន្ត្រីគយមិនសប្បាយចិត្តជាមួយប្រធាន-អនុប្រធានសាខាគយនិងរដ្ឋាករខែត្រកំពង់ស្ពឺស៊ីដាច់លុយ

ធ្លាយរឿង ក្រុមមន្ត្រីគយមិនសប្បាយចិត្តជាមួយប្រធាន-អនុប្រធានសាខាគយនិងរដ្ឋាករខែត្រកំពង់ស្ពឺស៊ីដាច់លុយ

សង្គម និងកម្សាន្ត
ភ្នំពេញៈ ក្រុមមន្ត្រីគយ ខែត្រកំពង់ស្ពឺ បានទម្លាយរឿងប្រាប់ សារព័ត៌មាន«ដេលីខ្មែរ»នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ថា ថវិកាប្រមូលពន្ធរថយន្តចង្កូតស្តាំដែលមានរយៈពេល៦ខែចុងក្រោយក្នុង ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ ប្រមូលបានប្រមាណជិត១លានដុល្លារអាម៉េរិកបើតាមគោលការត្រូវដក២០ ភាគរយ ជូនដល់មន្ត្រីដែលខិតខំប្រឹងប្រែងធ្វើការ។ មន្ត្រីខាងលើនិយាយថា ប៉ុន្តែរឿងនេះត្រូវបានលោក ឈួន ហៃ ប្រធានសាខាគយ និងលោក លាង ម៉ុង អនុប្រធានសាខាគយ មិនអនុវត្តឲ្យបានត្រឹមត្រូវនោះទេពោលគឺឲ្យលុយភាគរយទៅមន្ត្រីថ្នាក់ក្រោមតែប ន្តិចបន្តួចប៉ុណ្ណោះធ្វើឲ្យពួកគេមិនអាចទទួលយកបាន។ ប្រភពដដែលបានបន្តទៀតថា ការមិនឲ្យថវិកាគ្រប់ចំនួន២០ភាគ រយតាមគោលការដែលបានកំណត់បានធ្វើឲ្យ ក្រុមមន្ត្រីគយ ខែត្រកំពង់ស្ពឺ សម្តែងការមិនសប្បាយចិត្ត ចំពោះលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងលោក លាង ម៉ុង អនុប្រធានសាខាគយ ដែលបានកិបកេងស៊ីលើកម្លាំងញើសឈាមមន្ត្...
លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី ការលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេល ៣សប្តាហ៍កន្លងទៅ។ នាឱកាសនោះ រដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ វិទ្យាស្ថានជាតិការងារ និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមសហការយ៉ាងមានប្រសិទ្ធភាពក្នុងការសម្របសម្រួលដំណើរការវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៣សប្តាហ៍នេះ ប្រកបដោយស្មារតីបុរេសកម្ម ការទទួលខុសត្រូវខ្ពស់ និងបរិយាកាសរីករាយ។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានខិតខំសម្រិតសម្រាំងខ្លឹមសារមេរៀនសំខាន់ៗ យកមកធ្វើជាបទបង្ហាញដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ដែលឆ្លើយតបទ...