ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោហ៊ុន សែន ស្នើសមាជិកបក្ស អាយុក្រោម៧៤ឆ្នាំ អាចឈរឈ្មោះសមាជិកព្រឹទ្ធសភា

សម្តេចតេជោហ៊ុន សែន ស្នើសមាជិកបក្ស អាយុក្រោម៧៤ឆ្នាំ អាចឈរឈ្មោះសមាជិកព្រឹទ្ធសភា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ មុនឈានដល់ការចូលប្រជុំ ក្នុងរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៧នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីស្ថិតក្នុងដំណាក់កាលចាំផ្ទះ ដើម្បីរងចាំរាជរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែង។ សម្តេចតេជោ បានបញ្ជាក់ឲ្យដឹងបែបនេះ នាល្ងាចថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ក្នុងពិធីពិសារអាហារសាមគ្គី និងជួបសំណេះសំណាជាមួយសមាជិក-សមាជិកា ទាំងអាណត្តិចាស់និងអាណត្តិថ្មី ។ ដោយក្នុងជំនួបជិតផុតអាណត្តិរបស់សម្តេចនេះ គឺសម្តេចបានស្នើឲ្យសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលមានវ័យត្រឹមអាយុ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។ សម្តេចតេជោមានប្រសាសន៍ថា ចំពោះសម្តេចផ្ទាល់ ក៏អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់ចាស់ណាស់ទៅហើយ ណាមួយដើម្បីទុកឱកាស ឲ្យយុវជនបន្តវេនដឹកនាំ...
អាវុធហត្ថខេត្តក្រចេះ ស្នាក់ការណ៍សន្តិសុខ ៧១០ ចាប់បានរថយន្តដឹកឈើមួយគ្រឿងម៉ាក់ ហាយឡែនឌឺ 

អាវុធហត្ថខេត្តក្រចេះ ស្នាក់ការណ៍សន្តិសុខ ៧១០ ចាប់បានរថយន្តដឹកឈើមួយគ្រឿងម៉ាក់ ហាយឡែនឌឺ 

សង្គម និងកម្សាន្ត
  ក្រចេះ៖ មន្ត្រីកងរាជអាវុធហត្ថ ខេត្តក្រចេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់បានរថយន្តមួយគ្រឿងម៉ាក់ ហាយឡែនឌឺ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2N-4148 ដែលបានដឹកឈើពីខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះ នៅវេលាម៉ោង៥ និង៥៨នាទីថ្ងែទី១១ខែសីហាឆ្នាំ២០២៣​។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ការបង្រ្កាបរថយន្តដឹកឈើនេះ យោងតាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ នៅវេលាម៉ោង៥-៥៨នាទី ថ្ងែទី១១ខែសីហាឆ្នាំ២០២៣ បានបញ្ជារឲ្យ កម្លាំងអាវុធហត្ថ ស្នាក់ការ សន្តិសុខ ៧១០ ចំនួន ០៣នាក់រថយន្ត២គ្រឿងអាវុធ១ដើមដឹកនាំដោយលោក អនុសេនីយ៍ឯក ស្រី សុីនា ប្រធានស្នាកការណ៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនិង ស្នាក់ការ សន្តិសុខ ៧២២ បានសហការបង្រ្កាបរថយន្ត១គ្រឿងម៉ាក់ ហាយឡែនឌឺ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ 2N-4148 ដែលបានដឹកឈើពីខេត្តស្ទឹងត្រែងចូលមកខេត្តក្រចេះ ហើយបាន កងរាជអាវុធហត្ថ ខេត្តក្រចេះ...
រាជរដ្ឋាភិបាល ចាប់ផ្ដើមយុទ្ធនាការ សម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍

រាជរដ្ឋាភិបាល ចាប់ផ្ដើមយុទ្ធនាការ សម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាប់ផ្ដើមយុទ្ធនាការ សម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនបុគ្គល ឬគ្រួសារ មានសមាជិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានភាពជីភាពលំបាក។ យុទ្ធនាការនេះ ចាប់ផ្ដើមជាដំបូងនៅ ទីតាំងរមណីយដ្ឋាន ប្រវត្តិសាស្រ្តវត្តភ្នំនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។...
កម្រងរូបភាព សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ​សំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងអាណត្តិថ្មី

កម្រងរូបភាព សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ​សំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងអាណត្តិថ្មី

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ កម្រងរូបភាព ពិធីសំណេះ​សំណាល​ និងពិសាអាហារសាមគ្គីជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងអាណត្តិថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។     ...
ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍

ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះ ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលគ្រឿងឥស្សរយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍ផងដែរ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវទេព រង្ស៊ីកាញារីទ្ធ ប្រធានកិតិ្តយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មានផងដែរ៕  ...
មនុស្ស៦នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

មនុស្ស៦នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សបានស្លាប់៦នាក់ និងបានបង្កការខូចខាតយ៉ាងធំធេងនៅលើកោះ Maui (ម៉ូអ៊ី) នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធទី៩ ខែសីហានេះ ដោយបង្ខំឲ្យមនុស្សមួយចំនួនលោតចូលទៅក្នុងមហាសមុទ្រដើម្បីគេចពីផ្សែង និងអណ្តាតភ្លើង។ ផ្នែកខាងលិចនៃកោះនេះ រួមទាំងរមណីយដ្ឋានទេសចរណ៍ ឡាហេណា (Lahaina) ស្ទើរតែត្រូវបានកាត់ផ្តាច់ ដោយមានតែផ្លូវហាយវេមួយខ្សែប៉ុណ្ណោះដែលនៅតែបើក ខណៈក្រុមមន្ត្រីបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលមិនអាចកំណត់ពីទំហំនៃការខូចខាតបាននៅឡើយ។ ស្ថានភាពនៅរដ្ឋហាវ៉ៃ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនៅរដូវក្តៅនេះ ដោយសារចំហេះព្រៃដែលបណ្តាលមកពីកម្ដៅដ៏ខ្ពស់ បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាស...
ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា  សូមអបអរសាទ រជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតជា «កិត្តិទេសាភិបាលបណ្ឌិត»

ឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា  សូមអបអរសាទ រជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតជា «កិត្តិទេសាភិបាលបណ្ឌិត»

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធាន សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា  សូមអបអរសាទ រជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត» និងជានាយករដ្ឋមន្ត្រីនៃនីតិកាលទី៧ សូមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិ ត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរ មងា រកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យ សភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជា...
គណបក្សភឿថៃ បន្ថែមគណបក្ស៦ទៀត ចូលទៅក្នុងក្រុមចម្រុះ

គណបក្សភឿថៃ បន្ថែមគណបក្ស៦ទៀត ចូលទៅក្នុងក្រុមចម្រុះ

សង្គម និងកម្សាន្ត
ថៃ ៖ គណបក្សភឿថៃ បានរួមគ្នាជាមួយគណបក្ស Bhumjaithai នៅថ្ងៃពុធ ដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ដោយបានបន្ថែមគណបក្សចំនួនប្រាំមួយបន្ថែមទៀត ចូលទៅក្នុងក្រុមចម្រុះ ហើយបានប្រកាសថា ឥឡូវនេះពួកគេមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប។ តាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការពិភាក្សាជាមួយដៃគូចម្រុះថ្មីត្រូវបានធ្វើឡើងនៅសភា ដើម្បីបញ្ចៀសការប្រឈមមុខនឹងក្រុមបាតុករ។ គណបក្សចំនួនប្រាំមួយ ដែលបានចូលរួមជាមួយក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ រួមមានៈ គណបក្ស ប្រាឆាឆាត, គណបក្ស សេរីរាមថៃ (ថៃសេរី) , គណបក្ស ភឿថៃ រុំប៉ាឡាំង , គណបក្ស ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ និង គណបក្ស ឆាត ផាតាណាខ្លា។ គណបក្ស ប្រាឆាឆាត , គណបក្ស សេរីរាមថៃ, គណបក្ស ភឿថៃ រុំប៉ាឡាំង និងគណបក្ស ប៉ាឡាំងសង្គមម៉ៃ ក៏ជាផ្នែកមួយនៃក្រុមចម្រុះដំបូងដែលដាក់បញ្ចូលគ្នាដោយ គណបក្ស Move Forward ដែលរួមមានភឿថៃ។ ...
ពីរនាក់ប្ដី-ប្រពន្ធបានស្លាប់ សង្ស័យពុលសត្វកំភេមខ្មោច

ពីរនាក់ប្ដី-ប្រពន្ធបានស្លាប់ សង្ស័យពុលសត្វកំភេមខ្មោច

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់សាធារណជន កុំពិសារ ឬបរិភោគ រុក្ខជាតិ និងសត្វល្អិតដែលមិនស្គាល់ធ្លាប់ពីមុនមក បន្ទាប់ពីប្ដី-ប្រពន្ធពីរនាក់បានស្លាប់ ក្រោយសង្ស័យពុលសត្វកំភេមខ្មោច។ តាមរយៈសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១០ សីហា បានឲ្យដឹងថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឬបណ្តាលឲ្យបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាល បានគូសបញ្ជាក់អំពាវនាវដល់សាធារណជនទាំងអស់កុំពិសារ ឬបរិភោគ រុក្ខជាតិ ឬសត្វល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។ មន្ទីរសុខាភិបាល បានឲ្យដឹងថា " ជាក់ស្ដែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ២នាក់ ប្តី-ប្រពន្ធ រស់នៅក្នុងភូមិស្រែអែមត្បូង ឃុំកន្ទួត ស្រុកជាំក...
សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង នាយទាហានចំនួន៣៣នាក់ នៃកងយោធពលខេមរភូមិន្ទ

សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ ប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង នាយទាហានចំនួន៣៣នាក់ នៃកងយោធពលខេមរភូមិន្ទ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញប្រកាសតែងតាំង ផ្លាស់ប្ដូរមុខតំណែង នាយទាហាន ចំនួន៣៣នាក់ នៃកងយោធពលខេមរភូមិន្ទ។ នេះយោងតាមប្រកាសធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។