ជនរងគ្រោះបានស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់វិធានការលើឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិកក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តក្នុងការដាក់ទុកវិនិយោគ
ភ្នំពេញ៖ជនរងគ្រោះ ឈ្មោះ សួង អឿន រួមនិងអ្នកផ្សេងទៀត បានបញ្ជាក់ប្រាប់សាព័ត៌មានដេលីខ្មែរកាលពីថ្ងៃទី២៣ ខែកញ្ញានេះថា ពួកគាត់បាននិងកំពុងតែលង់ខ្លួនជ្រៅទៅជ្រៅៗទៅអស់ម្នាក់ៗរាប់ម៉ឺនដុល្លារអាមេរិក ក្នុងការដាក់ទុករកស៊ីក្រោមរូបភាពដាក់ទុកវិនិយោគជាមួយក្រុមហ៊ុន បុរីប្រ៊ីលាន ស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ប៉ុន្តែផ្ទុយទៅវិញជិត១ ឆ្នាំមកនេះអត្រាការប្រាក់៤%ប្រចាំខែ ដែលក្រុមហ៊ុនសន្យាឲ្យនោះ គឺមិនគោរពតាមកិច្ចសន្យានោះទេ ។
ជនរងគ្រោះខាងលើបានទទួចស្នើសុំទៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាចាត់វិធានការលើ ឈ្មោះ ឡេង ចិន្តា និង ឈ្មោះ ជា បានផល ជាបុគ្គលិក ក្រុមហ៊ុម បុរីប្រ៊ីលានស៊ីធី លក់ដីឡូត៍និងផ្ទះល្វែង ពីបទរំលោភលើទំនុកចិត្តនឹងបានគៀងគរពលរដ្ឋមកដាក់ទុកវិនិយោគ ដោយអះអាងថា នឹងទទួលបានការប្រាក់៤% ប្រចាំខែតែធាតុពិតគឺជារឿងបោកប្រាស់ទៅវិញ។
ហេតុដូច្នោះហើយលោក សួង អឿន ក្នុងនាមជាជនរងគ្រោះបានស្នើសុំទៅសម...








