ក្រុមពលរដ្ឋរាប់រយនាក់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាំគ្នាបិទផ្លូវជាតិលេខ៣៣
កំពត៖ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានប្រើពេលប្រហែលកន្លះម៉ោង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយបាននាំគ្នាយករនាំងដែកបិទកំណាត់ផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំ ដោយសារដីហុយខ្លាំង។
ករណីនេះ ថ្នាក់ដឹកនាំខេត្តកំពត និងស្រុកកំពង់ត្រាច បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរ ដោយនាំពលរដ្ឋចូលបរិវេណសាលាឃុំ រួចហៅតំណាងក្រុមហ៊ុនស្ថាបនាផ្លូវមកជួបរកដំណោះស្រាយ។
ក្រុមប្រជាពលរដ្ឋ បានរៀបរាប់ថា រយ:ពេល៥ ទៅ ៦ខែមកហើយ ដែលអ្នករស់នៅអមសងខាងផ្លូវជាតិលេខ៣៣ ក្នុងភូមិដើមចារ ភូមិភ្នំសាឡី និងភូមិកំពង់ទួល ឃុំកំពង់ត្រាចខាងលិច ពិបាកទ្រាំក្នុងការរស់នៅ ដោយសារដីហុយខ្លាំងពេក។
កាលពីក្រុមហ៊ុនចាប់ផ្តើមធ្វើផ្លូវដំបូងឃើញមានការស្រោចទឹក១ដង ឬ២ដងក្នុង១ថ្ងៃ ប៉ុន្តែប្រហែលជា៥ ទៅ៦ខែមកកន្លងមកនេះ មិនមានការស្រោចទឹកសោះ ទើបបណ្តាលឱ្យដីហុយមើលអ្វីមិនឃើញ ពេលម៉ូតូ ឬឡានបើកឆ្លងកាត់ម្តង...








