ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខាខេត្តតាកែវ ដុតកម្ទេច ចោល ទំនិញពុំមានអនុលោមភាព ចំនួន២ ៧០០.៦៦គីឡូក្រាម

សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខាខេត្តតាកែវ ដុតកម្ទេច ចោល ទំនិញពុំមានអនុលោមភាព ចំនួន២ ៧០០.៦៦គីឡូក្រាម

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្រាបការក្លែងបន្លំ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការអនុញ្ញាតិពីសំណាក់ព្រះរាជអាជ្ញា បានដុតកម្ទេច ចោល ទំនិញពុំមានអនុលោមភាព ចំនួន២ ៧០០.៦៦គីឡូក្រាម ស្ថិតនៅទីលានចាក់ សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។ មន្រ្តីជំនាញ ក ប ប បានឲ្យដឹងថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចជំនាញ ធ្វើការកម្ទេចចោល គឺសុទ្ធតែជាទំនិញដែលបានរកឃើញ និងដកហូតពីទីផ្សារកន្លងមក និងជាទំនិញងាយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់ជាដើម ។ សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ ក.ប.ប. តែងតែឃ្លាំពិនិត្យទំនិញ ជាប្រចាំនៅលើទីផ្សារ ឃ្លាំងស្កុក និងចែកចាយ សិប្បកម្ម ដើម្បីធានាការពារ សុខុមាលភាពប្រជាពលរដ្ឋ និងអនុវត្តច្បាប់លើធុរកិច្ចជន ដែលមិនគោរពច្បាប់ ៕ &n...
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ក្រោយពីសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ក្រោយពីសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអះអាង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ។ ការរកឃើញនេះ នៅថ្ងៃទី២ ខែសីហានេះ ក្រោយពី បានដឹកនាំកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេលប្រមាណជា ៣ថ្ងៃកន្លងមកនេះ ។ ក្រោយបាត់ខ្លួនភ្លាមៗ របស់យុវតីខាងលើនេះ ក្នុងពេលទៅបោះតង់លើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត កាលពីរាត្រីថ្ងៃ២៩ ខែកក្កដាឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្ដកំពត បានដឹកនាំកងកម្លាំង ចេញស្វែងរកជនរងគ្រោះតែម្តង ដោយដើរ តាមជ្រោះពីក្រោមឡើង ទៅលើភ្នំជាហូរហែរ ។ យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាទៅបោះតង់ នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់ ។ ក្រោយទទួលបានដំណឹង ពីក្រុមទេសចរណ៍ជ...
សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ដស្វាយដង្គុំ បានសម្រេចលាចាកសិក្ខាបទ(សឹក)

សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ដស្វាយដង្គុំ បានសម្រេចលាចាកសិក្ខាបទ(សឹក)

សង្គម និងកម្សាន្ត
​ ភ្នំពេញ ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ដស្វាយដង្គុំ រាជធានីភ្នំពេញ បានសម្រេចលាចាកសិក្ខាបទ(សឹក)​ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីបានបួសរៀនខាងសាសនាប្រមាណជា៣៣វស្សា បានសុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ សម្តេចព្រះមហាអរិយវង្ស  ។ តាមលិខិតរបស់ព្រះអង្គគ្រូ ឃី សុវណ្ណរតនា បានបញ្ជាក់ថា ទូលព្រះបង្គំបានសាងព្រះផ្នួសបួសជាបព្វជិតអស់៣៣វស្សា និងបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយកនៃកម្ពុជា និងវិស័យពុទ្ធិកសិក្សា ព្រមទាំងចូលរួមជួយកិច្ចការសង្គមតាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន ដែលមានរយៈពេល ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ។ ព្រះអង្គគូសបញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ ទូលព្រះបង្គ...
 អ្នកគាំទ្រលោក Pita គ្រោងនឹងធ្វើការតវ៉ា នៅថ្ងៃពុធនេះ

 អ្នកគាំទ្រលោក Pita គ្រោងនឹងធ្វើការតវ៉ា នៅថ្ងៃពុធនេះ

សង្គម និងកម្សាន្ត
ថៃ ៖ សារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ តាមហ្វេសប៊ុកកាលពីថ្ងៃអង្គារ រណសិរ្សរួបរួម Thammasat and Demonstration បានអញ្ជើញបាតុករ ដែលជាអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ ឱ្យមកជួបជុំគ្នានៅផ្លូវប្រសព្វ Asok នៅពេលថ្ងៃត្រង់ ។   បាតុករត្រូវបានគេជឿថា កំពុងតវ៉ានឹង ការសម្រេចចិត្ត របស់សភាក្នុងការរារាំងមេដឹកនាំ គណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward លោក Pita Limjaroenrat ពីការតែងតាំងជានាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំសភា រួមគ្នាដែលបានគ្រោង ទុកនៅថ្ងៃសុក្រ ។ ការិយាល័យប៉ូលីសក្រុងបាងកក ប្រទេសថៃ (MPB) បានជំរុញឱ្យអ្នកបើកបរយានយន្តជៀសវាងផ្លូវប្រសព្វ Asok Montri ក្នុងសង្កាត់ Khlong Toei ក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដោយសារតែការតវ៉ានយោបាយដែលបានគ្រោងទុក។ ការបង្ហោះនោះបាននិយាយថា “ក្រុមរថយន្ត” នឹងផ្លាស់ទីពីផ្លូវ ប្រសព្វ Asok Montri តាមបណ្តោយ Sukhumvi...
សម្ពោធ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ “កេសរកូល” ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប

សម្ពោធ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ “កេសរកូល” ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ខេត្តសៀមរាប

សង្គម និងកម្សាន្ត
សៀមរាប៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ "កេសរកូល" ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ភូមិសាស្ត្រភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស ដែលជា ភ្នាក់ងារអនុវត្តច្បាប់។ ក្នុងដំណើរការប្រចាំថ្ងៃ ជាមជ្ឈមណ្ឌលផ្ដល់ និងផ្លាស់ប្តូរព័ត៌មាន ទីតាំងសម្រាប់ រៀបចំកិច្ចប្រជុំ និងផ្តល់ការបណ្តុះបណ្តាលនានា និងធ្វើជាទីកន្លែងប្រកបដោយសុវត្ថិភាព សម្រាប់រក្សាទុក សម្ភារៈដែលជាមធ្យោបាយបទល្មើសដែលបានរឹបអូស៕  ...
កំណាត់ផ្លូវលេខ៧៦A ចូលទីរួមខេត្តមណ្ឌលគិរី ត្រូវបានផ្អាក មិនអាចធ្វើដំណើរជាបណ្តោះអាសន្ន

កំណាត់ផ្លូវលេខ៧៦A ចូលទីរួមខេត្តមណ្ឌលគិរី ត្រូវបានផ្អាក មិនអាចធ្វើដំណើរជាបណ្តោះអាសន្ន

សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមគោរពជូនដំណឹងដល់សាធារណៈជន ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញ ដោយសារនៅ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ ប្រមាណជាជាង១០ម៉ែត្រ ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្ដី អ្នកធ្វើដំណើរតាម រថយន្តក្ដី ទោចក្រយានយន្តក្ដី សូមផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ដោយក្ដីគោរព ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី  បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ សីហានេះ អាជ្ញាធរស្រុក និងជំនាញសាធារណការ ក្រោមបញ្ជាអភិបាលខេត្តមណ្ឌលគិរី កំពុងពិនិត្យរកទីតាំងដើម្បីឈូសឆាយផ្លូវថ្មីមួយ វៀងចំណុចដែលរងការកាត់ផ្ដាច់ទាំ...
លោក ហ្សង់ ហ្រ្វង់ស័រ តាន់  “លាជាមុន លាហើយវិទ្យុបារាំង RFI”

លោក ហ្សង់ ហ្រ្វង់ស័រ តាន់ “លាជាមុន លាហើយវិទ្យុបារាំង RFI”

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅថ្ងៃទី៣១សីហាខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀត ខ្ញុំនឹងបញ្ចប់តួនាទីរបស់ខ្ញុំនៅវិទ្យុបារាំងអន្តរជាតិRFI។ ខ្ញុំបានជូនដំណឹងស្តីពីការចាកចេញនេះរបស់ខ្ញុំដល់លោកស្រីប្រធានអគ្គនាយកនៃស្ថាប័ន នៅទីក្រុងប៉ារីសប្រទេសបារាំង ក្នុងថ្ងៃទី១៥មីនា កាលពីជាងបួនខែមុន។ ប៉ុន្តែ គាត់បានស្នើខ្ញុំឱ្យបន្តកិច្ចការរហូតដល់ចុងខែសីហា ដើម្បីកែទម្រង់ការផ្សាយជាខេមរភាសា ដោយត្រូវឆ្លងចេញពីការផ្សាយតាមវិទ្យុទៅកាន់ការផ្សាយតាមប្រពន្ធ័ឌីជីថលទាំងស្រុង ជាអាទិ៍តាមហ្វេសប៊ុក (Facebook)។ កាងារទាំងនេះ ចប់ដាច់ស្រេចអស់ហើយ។ តាំងពីថ្ងៃចន្ទទី៣១កក្កដាមក អស់មានទៀតហើយសំឡេងរបស់វិទ្យុបារាំងRFIតាមរលកអាកាសFMនៅកម្ពុជា។ ផ្ទុយទៅវិញ ការផ្សាយ ជាអាទិ៍តាមFacebook ត្រូវបានពង្រីកនិងពង្រឹងប្រកបដោយលក្ខណៈសម្បូរបែប ដោយសារការប្រឹងប្រែងរួមគ្នារវាងក្រុមការងារនៅភ្នំពេញនិងក្រុមការងារនៅប៉ារីស។ ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFI...
សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគារធិការរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ស្របតាមតាមមាត្រាទី៨ នៃច្បាប់ ស្ដី...
សាខា ក.ប.ប. បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងកិច្ចការពារអ្នកប្រើប្រាស់ដល់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា និងអាជីវករ ក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់

សាខា ក.ប.ប. បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនិងកិច្ចការពារអ្នកប្រើប្រាស់ដល់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា និងអាជីវករ ក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់

សង្គម និងកម្សាន្ត
(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ដល់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សា និងអាជីវករ ក្នុងវិទ្យាល័យ ហ៊ុន សែន ចំបក់ ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុប ៩៧៦នាក់។ ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះ មន្ត្រីសាខា ក.ប.ប. បានធ្វើការពន្យល់ណែនាំ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងៗ ដល់សិស្សានុសិស្ស លោក-អ្នកគ្រូ និងអាជីវករ ឱ្យបានយល់ដឹង ហើយផលប្រយោជន៍សេដ្ឋកិច្ចនិងសុខុមាលភាពរបស់អ្នកគ្រប់គ្រប់គ្នាត្រូវបានការពារដោយបទប្បញ្ញត្តិទា...
ក្រសួងកសិកម្ម ចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារមកពីស្រុកចំនួន ៧នៅខេត្តកំពត

ក្រសួងកសិកម្ម ចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារមកពីស្រុកចំនួន ៧នៅខេត្តកំពត

សង្គម និងកម្សាន្ត
ខេត្តកំពត៖ លោកបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាអធិបតីក្នុងកម្មវិធីចែកពូជបន្លែ និងពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ៨០៣ គ្រួសារមកពីស្រុកចំនួន ៧នៃខេត្តកំពត ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីសន្តិសុខស្បៀងជាលក្ខណ:គ្រួសារកាលពីព្រឹកថ្ងៃទី២៨ កក្កដា ២០២៣នេះ។​​ កម្មវិធីនេះរៀបចំឡេីងនៅស្រុកឈូកដោយអង្គការ HKI និងគម្រោង MUSEFO នៃអង្គការ GIZ និងឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងឱកាសនេះដែរលោកបណ្ឌិត​ក៏បានចែករំលែកគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាគោលនយោបាយទីផ្សារនិងការរក្សាលំនឹងថ្លៃកសិផល គោលនយោបាយមន្រ្តីកសិកម្មឃុំ និងសហគមន៍កសិកម្មផងដែរ។ លោកបណ្ឌិត​​ក៏បានធ្វេីការណែនាំកសិករបន្ថែមទាក់ទងការប្រេីប្រាស់ជីធម្មជាតិដេីម្បីរក្សាជីជាតិដី ការប្រេីគ្រាប់ពូជស្រូវសុទ្ធល្អ និងកិច្ចសន្យាកសិកម្ម។...