ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រសួងការងារ និងសាលាអន្តរជាតិ SCIA របស់សិង្ហបុរី  បានចុះអនុស្សរណៈជាមួយគ្នាដើម្បីអនុវត្តគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់

ក្រសួងការងារ និងសាលាអន្តរជាតិ SCIA របស់សិង្ហបុរី  បានចុះអនុស្សរណៈជាមួយគ្នាដើម្បីអនុវត្តគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមសហការអនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១.៥លាននាក់ ដែលនឹងត្រូវអនុវត្តនាខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក តាន់ វីភីន (TAN Wee Pin) នាយកសាលាអន្តរជាតិ SCIA កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ លោកដ្ឋមន្ត្រី អ៊ិត សំហេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ ១.៥លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ...
ខេត្កំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង និងរកបានចំណូលជាមធ្យម៤០លាន ដុល្លារក្នុងមួយខែ

ខេត្កំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង និងរកបានចំណូលជាមធ្យម៤០លាន ដុល្លារក្នុងមួយខែ

សង្គម និងកម្សាន្ត
  ខេត្តកំពង់ស្ពឺកំពុងមានភាពរីកច្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ជាគឺពិសេស វិស័យឧស្សាហកម្មនេះតែម្ដង។ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសចំនួន៣៨៥កន្លែង មានកម្មករ ប្រមាណ ១៥ម៉ឺននាក់ កំពុងបម្រើការងារ និងរកបានចំណូលជាមធ្យម៤០លាន ដុល្លារក្នុងមួយខែ។ លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ  បានមានប្រសាសន៍ ថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាពល រដ្ឋមានជីវភាពធូរធារ តាមរយៈឱកាសការងារដែលផ្តល់ដោយអ្នកវិនិយោគ។ អភិបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់និង មានចំណូលជាមធ្យម ៤០លានដុល្លារ ក្នុងមួយខែ និង៤៨១លានដុល្លារក្នុងមួយឆ្នាំ។ លោកអភិបាលខេត្តបន្តទៀតថា ផ្ដើមចេញពីការងារ និងប្រាក់ចំណូលនេះ បានធ្វើឱ្យជីវភាពរបស់បងប្អ...
ជប៉ុនផ្ដល់ជំនួយជាង១៨៨លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍផ្លូវ​ថ្នល់ និងទឹកស្អាត

ជប៉ុនផ្ដល់ជំនួយជាង១៨៨លានដុល្លារអាមេរិក ដល់កម្ពុជាសម្រាប់អភិវឌ្ឍផ្លូវ​ថ្នល់ និងទឹកស្អាត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រទេសជប៉ុន បានផ្ដល់ជំនួយឥណទានប្រមាណជាង ១៨៨លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់អនុវត្តនូវគម្រោងចំនួន២ គឺការតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យកាន់តែល្អប្រសើរឡើង ។ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក អ៊ុណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា  បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គម្រោងទាំងពីរ គឺទី១. ឥណទានសម្បទាន ដែលមានទឹក ប្រាក់ ចំនួន២៣.៦៩២លានយ៉េន (ស្មើនឹងប្រមាណ១៧២,៩៣លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងទី២. ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ស្មើនឹងប្រមាណ១៥,៨លានដុល្លារអាម...
សម្ដេចក្រឡាហោម ស ខេង ប្រជុំជាមួយ គណៈកម្មការទី៦នៃរដ្ឋសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត

សម្ដេចក្រឡាហោម ស ខេង ប្រជុំជាមួយ គណៈកម្មការទី៦នៃរដ្ឋសភា ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ជួបប្រជុំជាមួយ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត នៅវិមានរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ន ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ សម្ដេចបន្តថា ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការក...
លោក ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣  ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោក ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣  ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម

សង្គម និងកម្សាន្ត
កំពង់ចាម៖  លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៤៣៩នាក់ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ លោករដ្ឋមន្រ្តី លោក ប៉ាន សូរស័ក្តិ លើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន។ លោករដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា...
លោកបណ្ឌិត អ៊ិត សំហេង អញ្ជើញសម្ពោធក្រុមហ៊ុនផលិតស្បែងជើងនៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ៦.៤លានដុល្លារអាមេរិក

លោកបណ្ឌិត អ៊ិត សំហេង អញ្ជើញសម្ពោធក្រុមហ៊ុនផលិតស្បែងជើងនៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគ៦.៤លានដុល្លារអាមេរិក

សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធជាផ្លូវការក្រុមហ៊ុនផលិតស្បែកជើងឈ្មោះ អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៤លានដុល្លារអាម៉េរិក។ លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុនអាចផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិប្រមាណ ៣លានគូក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។ លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) ឯ.ក ជាការវិនិយោគថ្មីមួយទៀតសម្រាប់ការផលិត នាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដាអន្តរជាតិ។ នេះក៏ជាការបន្ថែមឱកាសក...
ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងជាអភិបាល ខេត្តកណ្ដាល ស្ដីទី

ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងជាអភិបាល ខេត្តកណ្ដាល ស្ដីទី

សង្គម និងកម្សាន្ត
  ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៣១៩៩ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពី «ការប្រគល់ភារកិច្ចជា អភិបាលខេត្ត ស្ដីទី នៃគណៈអភិបាល ខេត្តកណ្ដាល»។ នៅក្នុងសេចក្ដីសម្រេច ប្រការ១ បានគូសបញ្ជាក់ថា « ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ជាអភិបាលខេត្តស្ដីទី»។ សេចក្ដីប្រកាស ខាងលើ ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់អំពីមូលហេតុលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានបញ្ហាអ្វីនោះទេ។ ក៍ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបប្រាប់ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានជំងឺជាទម្ងន់ កំពុងសម្រាកសង្គ្រោះបន្ទាន់ ព្យាបាលជំងឺគាំងបេះដូង នៅប្រទេសថៃ អស់រយៈបីថ្ងៃ មកហើយ។ ប្រភពបន្តទៀតថា កាលពីបីថ្ងៃមុនលោក គង់ សោភ័ណ្ឌ ជំងឺបេះដូងបានធ្វើទុកបណ្ដាលឱ្យគាត់ដួល តែត្រូវបានគេជួយសង្រ្គោះ...
តែងតាំង លោក កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍

តែងតាំង លោក កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា ទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) ។ នេះយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ (ស ស យ ក ស​ អ)។ សូមបញ្ជាក់ថា នៅរសៀលទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧកញ៉ា ហុង ឆេងឈុន ជាប្រធាន និង ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) បានបេីកកិច្ចប្រជុំស្តីពីការបូកសរុបកិច្ចការងារ ព្រមទាំងប្រកាសតែងតាំង និងទទួលស្គាល់ ឯកឧត្តម កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍។    ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុត ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេស​ឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែ...
​ក្នុងសប្តាហ៍នេះកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម

​ក្នុងសប្តាហ៍នេះកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទទី២០ ខែមិថុនា ឆ្នាំ២០២៣ ។...