ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចក្រឡាហោម សំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ នៅខេត្ដបាត់ដំបង

សម្តេចក្រឡាហោម សំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ នៅខេត្ដបាត់ដំបង

សង្គម និងកម្សាន្ត
បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ខេត្ដបាត់ដំបង កាលំីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។  សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្...
ប្រទេសជិត៦០ បានបង្ហាញជំហគាំទ្រ ចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ

ប្រទេសជិត៦០ បានបង្ហាញជំហគាំទ្រ ចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ

សង្គម និងកម្សាន្ត
  ប្រទេសចំនួនជិត៦០ប្រទេស បានបង្ហាញជំហក្នុងការគាំទ្រ និងចូលរួមឧបត្ថម្ភដល់ការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ ។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២២ ខែមិថុនានេះ។ លោកនាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន Denys Shmyhal កាលពីថ្ងៃពុធ លោកបានឲ្យដឹងថា ក្នុងនោះប្រទេសចំនួន៣០ បានធ្វើការចុះហត្ថលេខារួចរាល់ហើយ ក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីគាំទ្រដល់ អ៊ុយក្រែនក្នុងការកសាងសហគមន៍រស់នៅ ក្នុងការកសាងប្រទេសឡើងវិញ។ សូមរំលឹកថា សេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការងើបឡើងវិញនៃ ប្រទេសអ៊ុយក្រែនដែលធ្វើឡើងរយៈពេល ២ថ្ងៃក្នុងទីក្រុងឡុង ហើយក្នុងនោះប្រទេសទាំងឡាយ បានសន្យាផ្តល់ជំនួយសរុបប្រមាណជា ៤,៣ពាន់លានដុល្លាររួចមកហើយ តាមផែនការប្រទេសអ៊ុយក្រែនកំពុងរៀបចំ ក្នុងការអនុវត្តគម្រោងកសាងសរុប ដែលមានចំនួនដល់ទៅ២១៤គម្រោងរួចមកហើយ ដោយសហការជាមួយនឹងដៃគូអន្តរជាត...
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាគ្សា ជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំកម្ពុជា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាគ្សា ជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារ និងជម្រាបលាពី លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសជំនួយរបស់ប្រទេសកាណាដា តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការស្តារឡើងវិញផ្លូវរថភ្លើងភាគខាងជើង និងខាងត្បូង។  លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ។ លោកបានស្នើសុំឱ្យ ប្រទេសកាណាដា ពិនិត្យលទ្ធភាពសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានម...
លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។  លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈកាល ៤៤ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រក្រោយការដួលរលំនៃរបប ប៉ុល ពត ។ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរស់ឡើងវិញ ពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញ ។ ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ រហូតប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ននេះ ។ ទី៣. បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ជាពិសេស ក្...
 ក្រសួងសាធារណការ និងដឹកជញ្ជូន យកថវិកាចំនួន ៨០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ

 ក្រសួងសាធារណការ និងដឹកជញ្ជូន យកថវិកាចំនួន ៨០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ៖ នៅ​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបថា “លេខពិសេសផ្ទាល់ខ្លួន” ដែលជាសេវាសាធារណៈថ្មីមួយ ស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ សូមប...
លោក ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយស្ថាប័នហាឡាលម៉ាឡេស៊ី (JAKIM) ឥណ្ឌូនេស៊ី សិង្ហបុរិ និងប្រុយណេ

លោក ផាន អូន អគ្គនាយកដ្ឋាន ក.ប.ប. ជួបសំណេះសំណាលជាមួយស្ថាប័នហាឡាលម៉ាឡេស៊ី (JAKIM) ឥណ្ឌូនេស៊ី សិង្ហបុរិ និងប្រុយណេ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ទទួលជួបសំណេះសំណាលជាមួយក្រុមការងារ Ministers Of Religious Affairs of Malaysia, Brunei, Indonesia and Singapore (MABIMS) ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ត.ផ.ហ.ក. ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមឯកទេសផលិតផលហាឡាល។ ក្រុមការងាររបស់ MABIMS បានអញ្ជើញមកធ្វើវគ្គបណ្ដុះបណ្ដាលដល់ស្ថាប័នហាឡាលកម្ពុជា ដែលជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសហាឡាលអន្តរជាតិ International Halal Technical Capacity Development Program (IHTCDP) ដែលរៀបចំដោយស្ថាប័ន JAKIM នៃប្រទេសម៉ាឡេស៊ី ដែលជាការរួមចំណែកបន្ថែមដល់ស្ថាប័នហាឡាលកម្ពុជាដើម្បីបំពេញលក្ខខ័ណ...
៥ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់មកទស្សនានៅកម្ពុជា

៥ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់មកទស្សនានៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ លោករដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ លោក ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩ភាគរយ ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩ភាគរយ ធៀបនឹងឆ្នាំ២០២១។ រយៈ...
អគ្គនាយកដ្ឋាន ក.ប.ប.បានបញ្ចប់ដោយជោគជ័យនូវសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅទូទាំងប្រទេស សម្រាប់ជុំទី២ ឆ្នាំ២០២៣

អគ្គនាយកដ្ឋាន ក.ប.ប.បានបញ្ចប់ដោយជោគជ័យនូវសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅទូទាំងប្រទេស សម្រាប់ជុំទី២ ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ចប់ដោយជោគជ័យនូវគម្រោងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅទូទាំងប្រទេស សម្រាប់ជុំទី២ ឆ្នាំ២០២៣ ។ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ជូនដល់សភាពាណិជ្ជកម្ម អង្គភាពមន្ទីរ និងស្ថាប័នជុំវិញរាជធានី ខេត្ត មន្ទីរពាណិជ្ជកម្ម ស្ថាប័នអយ្យការអមសាលាឧទ្ធរណ៍ និងសាលាដំបូង សិស្ស-និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដារាជធានី ខេត្ត ទាំង ២៥  ។ សិក្ខាសាលានេះ ជាវេទិកាមួយ ដែលមិនត...
តម្លៃលក់រាយប្រេងឥន្ធនៈ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ មិថុនានេះ

តម្លៃលក់រាយប្រេងឥន្ធនៈ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ មិថុនានេះ

សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្ម បានសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣។  
 លោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេលធ្វើខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួនជាប់ពន្ធនាគារ 

 លោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេលធ្វើខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួនជាប់ពន្ធនាគារ 

សង្គម និងកម្សាន្ត
 លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។ លោកស្រី ស៊ូជី ដែល ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុបចំនួន ៣៣ឆ្នាំ ដែលជាការកាត់ទោសអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់ ចំនួន១៩ រួមទាំងអំពើពុករលួយ និងការក្លែងបន្លំ ការបោះឆ្នោត។ តាមប្រភពដែលដឹងពី ស្ថានភាពរបស់លោកស្រី ស៊ូជី ស្ថិតក្នុងស្ថានភាពមានសុខភាពល្អ។ លោកស្រីត្រូវបានឃុំខ្លួនក្នុងអគារតូចមួយ ក្នុងបរិវេណពន្ធនាគារ ក្នុងរដ្ឋធានីណៃពិដោរ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងផ្ទះ។ កូនប្រុសពៅរបស់លោកស្រី ស៊ូជី គឺលោក គីម អារីស បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូមួយ នៅមុនថ្ងៃខួបកំណើតរបស់លោកស្រី ដោយអំពាវនាវឱ្យរបបយោធា ដែលកំពុងកាន់អំណាចដោះលែង...