ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ០៧០នាក់ មកពីរោងចក្រចំនួន ៦ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ចំនួន ៥ និងខណ្ឌដង្កោ ចំនួន ១ ។ លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យដឹងថា ក្នុងចំណោមរោងចក្រចំនួន ៦ខាងលើនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ២, ផលិតផលធ្វើដំណើរ និងកាបូបចំនួន ២, ផលិតស្បែកជើងចំនួន ១, និងប៉ាក់លើសម្លៀកបំពាក់ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងអស់នេះ គឺនាំចេញទៅអាស៊ី សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន និងអង់គ្លេស។ លោកហេង សួរ បានបញ្ជាក់ថា នេះគឺជាកម្មវិធីទី៣ ដែល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងជុំទី២ ដែលលើកទី១ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានជួបជាមួយ...
កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា៕  ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹង​ថា រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល​រួម​ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុ...
រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន នឹងបានរួមចំណែកគាំទ្រដល់សេដ្ឋកិច្ចជាតិ

រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាតំបន់មានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន នឹងបានរួមចំណែកគាំទ្រដល់សេដ្ឋកិច្ចជាតិ

សង្គម និងកម្សាន្ត
កណ្តាល៖ ក្នុងឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យ​កាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះយោងតាមការបញ្ជាក់ឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រ សហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ ចំណែកនៅរាជធានីភ្នំពេញឆ្នាំ២០២៣នេះ  មានរោងចក្រ សហគ្រាសចំនួន៩,៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមប្រមាណ ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងនោះរោងចក្រសហគ្រា...
នាយករដ្ឋមន្ត្រីចិន ទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី

នាយករដ្ឋមន្ត្រីចិន ទៅបំពេញទស្សនកិច្ចផ្លូវការនៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី

សង្គម និងកម្សាន្ត
  តបតាមការអញ្ជើញរបស់រដ្ឋាភិបាលបារាំង លោក Li Qiang នាយករដ្ឋមន្ត្រីចិន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា​ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលស្តីពី ប្រព័ន្ធសហហិរញ្ញប្បទានសកលថ្មី។ លោក Li Qiang បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងបារាំង បានរក្សាការអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដែលប្រកបដោយអត្ថន័យសកល ដែលលើសពីក្របខ័ណ្ឌទ្វេភាគី យ៉ាងឆ្ងាយជាប់រហូតមក។ នាខែមេសាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកម៉ាក្រុង ប្រធានាធិបតីបារាំងបានឈានដល់ គំនិតឯកភាពរួមជាយុទ្ធសាស្រ្តមួយចំនួន ដែលបានបង្កើតប្លង់មេដ៏ល្អបវរ សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង។ ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីបារាំង ក្នុងការពង្រីកការបើកទូលាយទៅវិញទៅមក បង្កើតខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិន និងបារាំង ចិននិងអឺរ៉ុបដែ...
ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនគណៈកម្មការ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដណ្តើមបានមេដាយក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ” ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនគណៈកម្មការ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដណ្តើមបានមេដាយក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ” ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជួបសំណេះសំណាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅក្រុងកំពត ខេត្តកំពត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក នាក្រុងកំពត ខេត្តកំពត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកន្លងទៅថ្មីៗនេះ។ ...
កំពង់ផែថ្មី ខេត្តកោះកុង ជាចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ

កំពង់ផែថ្មី ខេត្តកោះកុង ជាចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ

សង្គម និងកម្សាន្ត
កោះកុង៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ។ កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។ គម្រោងសាងសង់ត្រូវបានចែកចេញជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទ...
លោកបណ្ឌិត ហ៊ុន ម៉ាណែត  បក្សប្រជាជនបន្តប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សាមគ្គីជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត  បក្សប្រជាជនបន្តប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សាមគ្គីជាតិ

សង្គម និងកម្សាន្ត
ក្រចេះ ៖លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានចុះ​សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្ស​ដែលមានភាព​ត្រឹមត្រូវខាង​នយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ពន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធាន​មនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅ​ធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ លោកបណ្ឌិតបន្ថែមថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្ស​នយោបាយច្រើន​ចូលរួម​នៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹក នាំរបស់ខ្លួនតាមរយៈ​ការប...
ជប៉ុន គាំទ្រនិងលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមស្តារសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ដែលឈ្លានពានដោយរុស្ស៊ី

ជប៉ុន គាំទ្រនិងលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមស្តារសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ដែលឈ្លានពានដោយរុស្ស៊ី

សង្គម និងកម្សាន្ត
  លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន នឹងគាំទ្រ សម្រាប់អ៊ុយក្រែន គ្រោងនឹងរៀបចំ កិច្ចប្រជុំមួយ ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេស ដែលឈ្លានពាន របស់រុស្ស៊ី ។ លោក Hayashi បានឲ្យដឹងនៅក្នុងសន្ទរកថា នៅក្នុងសន្និសីទ រយៈពេលពីរថ្ងៃ ស្តីពីការកសាងឡើងវិញ របស់ប្រទេសអ៊ុយក្រែន នៅទីក្រុងឡុងដ៍ រហូតដល់ថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងជួបប្រជុំគ្នានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដែលមានការចូលរួមពីជាង ៦០ប្រទេស។ លោក Hayashi បានបន្ថែមថា “វិស័យសាធារណៈ និងឯកជនរបស់ជប៉ុន អាចគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញ និងការកសាងឡើងវិញនៃអ៊ុយក្រែន” តាមរយៈកិច្ចប្រជុំដែលមានឈ្មោះថា “សន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញការកសាងឡើងវិញសេដ្ឋកិច្ច”។ ការប្តេជ្ញាចិត្តរបស់ទីក្រុងតូក្យូ ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់អ៊...
រដ្ឋសភាបន្តសម័យប្រជុំ អនុម័តល់ើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ចំនួន ៦ ផ្សេងទៀត

រដ្ឋសភាបន្តសម័យប្រជុំ អនុម័តល់ើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ចំនួន ៦ ផ្សេងទៀត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បាន​បន្ត​សម័យប្រជុំ លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន ១១១ រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន៧ ដែល​មាន​ដូច​ជា​៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត ២- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត​យល់​ព្រម​លើកា​រ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារី​អគ្គិសនី​ស្ទឹង​ឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹង​វាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ៣- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរ...