ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្តម ស សុខា  ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ (UE)របស់ប្រទេសហ្វីលីពីន

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្តម ស សុខា ក្នុងឱកាសទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ (UE)របស់ប្រទេសហ្វីលីពីន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ សូមចូលរួមអបអរសាទរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសឯកឧត្តម ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសមនុស្សសាស្ត្រពីសកលវិទ្យាល័យ UE ( University of the East) របស់ប្រទេសហ្វីលីពីន ដែលពិធីប្រគល់សញ្ញាបត្រនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នាទីក្រុងម៉ានីល។​​ ក្នុងឱកាសដ៏វិសេសវិសាលនេះលោកឧកញ៉ាប្រធាន និងក្រុមប្រឹក្សាភិបាល  ព្រមទាំងសមាជិកសមាជិកាគ្រប់រូបរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិ​វឌ្ឍន៍(សសយកសអ-CYEAD) សូមសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម និងសូមគោរពជូនពរ ឯកឧត្តម ស សុខា និងលោកជំទាវ សូមប្រកបដោយ សុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមថ្លៃថ្លា ដេីម្បីបន្តរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ។...
រដ្ឋមន្រ្តី ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី នៅស្រុកជីក្រែង ខេត្តសៀមរាប

រដ្ឋមន្រ្តី ឌិត ទីណា ចុះពិនិត្យវឌ្ឍនភាពដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី នៅស្រុកជីក្រែង ខេត្តសៀមរាប

សង្គម និងកម្សាន្ត
សៀមរាប៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសុភ័ណ្ឌធារី នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងជំរុញការដាំដំណាំដ៏មានសក្តានុពលសម្រាប់ការនាំចេញ ឱ្យស្របតាមគោលនយោបាយប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីរបស់រាជរដ្ឋាភិបាល។ ក្នុងដំណើរទស្សនកិច្ចកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុនរិះរកវិធីកាត់បន្ថយថ្លៃដើមក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ម្ចាស់ដំណាំពាក់ព័ន្ធគុណភាពដី ការប្រឈមបម្រែបម្រួលអាកាសធាតុ ការយាយីពីសត្វល្អិតចង្រៃ និងជំងឺផ្សេងៗជាដើម ដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយ។ លោករដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតបង្កើតឧបករណ៍បកសម្បកគ្រាប់ស្វាយចន្ទីរបស់បុគ្គលិកក្រុមហ៊...
ក្នុងសប្តាហ៍នេះ កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្នុងសប្តាហ៍នេះ កម្ពុជាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមិថុនានេះ ៕  ...
ប្រធានាធិបតីរុស្សី ដោះស្រាយបញ្ហា ក្រុមទាហានស៊ីឈ្នួល នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ

ប្រធានាធិបតីរុស្សី ដោះស្រាយបញ្ហា ក្រុមទាហានស៊ីឈ្នួល នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ

សង្គម និងកម្សាន្ត
អន្តរជាតិ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។ នេះយោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិ ថុនានេះ ។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group គឺសុទ្ធតែជាអ្នកស្នេហាជាតិ ហើយពួកគេអាចនឹងបម្រើជាតិ បានជាធម្មតាដោយមិនចាំបាច់ ហ្វឹកហាត់បន្ថែមឡើយ។ ដូច្នេះជម្រើរបស់ក្រុមទាហាន Wagner អាចមាន២ គឺទី១ពួកគេនៅតែអាចចូលធ្វើការ បម្រើជាតិជាមួយនឹងរដ្ឋាភិបាលរុស្សី ហើយទី២ពួកគេអាចមានសិទ្ធត្រឡប់ទៅ ស្រុកកំណើតឬចាកចេញទៅរស់នៅ ក្នុងប្រទេសបេឡារូសបាន លោកប្រធានាធិបតីបានថ្លែងទៀតថា ក្រុមអ្នករៀបចំផែនការបះបោរដោយ យោធាទាំងនោះបានក្បត់ទៅន...
ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ

ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ

សង្គម និងកម្សាន្ត
ពេលនេះខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ផលិតផលរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទនភាព ពីការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ ដែលធ្លាប់ជាខេត្តក្រីក្រមួយ បានក្លាយទៅជាតំបន់រោងចក្រ សហគ្រាស និងតំបន់ឧស្សាហកម្មធន់ធ្ងន់ សម្រាប់ដំណើរឈានឡើង នៃសេដ្ឋកិច្ចរបស់ខេត្ត និងក្នុងក្របខណ្ឌទូទាំងប្រទេស។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឲ្យដឹងបែបនេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នៅព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលត្រូវបង្កើតការងារថ្មឺៗ យ៉ាងហោចណាស់ចំនួន ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំ ស្របតាមការរីកចម្រើន និងកំណើនប្រជាជន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សង្គម និងកម្សាន្ត
កំពង់ស្ពឺ ៖ នៅព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ។ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។ លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន៣៨៥ មាន​កម្មករ​ និយោ​ជិតជាង ១៥ម៉ឺន ៥ពាន់​នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង ...
រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តទាំង៥ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា, អភិបាលខេត្តបាត់ដំបង លោក សុខ លូ, អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង លោក ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ។ ចំណែកតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ,លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថ...
សម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ 

សម្ពោធដាក់ឱ្យប្រើប្រាស់ ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ ក្នុងខេត្តកំពង់ធំ 

សង្គម និងកម្សាន្ត
កំពង់ធំ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម​ ខេត្តកំពង់ធំ ជូនរដ្ឋាបាលខេត្តគរប់គ្រង និងប្រតិបត្តិការបន្ត។ ទីលានទុកដាក់សម្រាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ​ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហ...
ការកកស្ទះសំណុំរឿង និងស្ថានភាពពន្យារពេលយូរក្នុងការផ្ដល់យុត្តិធម៌ មានន័យស្មើ​នឹងការបដិសេធមិនផ្ដល់យុត្តិធម៌

ការកកស្ទះសំណុំរឿង និងស្ថានភាពពន្យារពេលយូរក្នុងការផ្ដល់យុត្តិធម៌ មានន័យស្មើ​នឹងការបដិសេធមិនផ្ដល់យុត្តិធម៌

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធថ្មី «អគារសាលាយុត្ដិធម្ម» នឹងផ្ដល់លទ្ធភាពដល់សាលាជម្រះក្ដី និងអយ្យការអមសាលាជម្រះក្ដី គឺសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញ អាចពន្លឿនចំណាត់ការលើសំណុំរឿងបានកាន់តែឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបញ្ចៀសបានការកកស្ទះសំណុំរឿង និងស្ថានភាពការពន្យារពេលយូរពេកក្នុងការផ្ដល់យុត្តិធម៌ មានន័យស្នើនឹងការបដិសេធមិនផ្ដល់យុត្តិធម៌។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពនៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ សម្រាប់គ្រប់គ្រង និងដឹកនាំរដ្ឋស្របតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ។ សម្ដេចតេជោ មានប្រសាសន៍ឲ្យដឹងបែបនេះ  ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អគារសាលាយុត្ដិធម្ម" របស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់ព្រែកលៀប ខណ...
សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រម ត្រូវរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសជាងបញ្ជូនសំណុំរឿងទៅកាត់ក្ដី

សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រម ត្រូវរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចៀសជាងបញ្ជូនសំណុំរឿងទៅកាត់ក្ដី

សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ប្រើប្រាស់វិធីសាស្រ្ដក្នុងការសម្របសម្រួល ដោះស្រាយវិវាទទាំងខាងក្រៅ និងខាងក្នុងតុលាការ ចៀសជាងបញ្ជូនសំណុំរឿងក្ដីទៅកាត់នៅតុលាការ។ សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់ចៅក្រមទាំងអស់យកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការពិនិត្យជាមុនលើបញ្ហារបស់គូភាគីរងវិវាទ រកវិធីដោះលើចំណុចត្រូវគ្នា ដើម្បីឈានទៅដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យស្របតាមគោលការឈ្នះឈ្នះទាំងអស់គ្នា។ សម្ដេចតេជោបានបញ្ជាក់ថា ការយឺតយ៉ាវក្នុងការកាត់ក្ដីជូនប្រជាពលរដ្ឋ មិនត្រឹមតែមិនបានផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្ដែវាជាភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទថែមទៀតផង ដូចជាករណីឃុំខ្លួនជនជាប់ចោទដែលមិនទាន់បានជម្រះក្ដីជាដើម។ ដូច្នេះសម្ដេចតេជោតម្រូវឱ្យចៅក្រមត្រូវដោះស្រាយករណីនេះឱ្យបានល្អ កុំឱ្យដូចពេលមុនៗទៀត។...