សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ចូលជួបសម្ដែងការគួរសម
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកឧញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ចំពោះប្រតិភូគមសមាគម និងបានសម្ដែងការកោតសរសើរចំពោះវឌ្ឍនភាពការងារដែលសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំពិធីសំណេះសំណាលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោដែលបានខិតខំរៀបចំរចនាសម្ព័ន្ធទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងការរៀបចំជំនួប និងពិធីផ្សព្វផ្សាយនានាក្នុងន័យដើម្បីរួមចំណែកលើកកម្ពស់វិស័យសហគ្រាសធនតូច និងមធ្យមនៅកម្ពុជាស្របតា...








