ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៣ នេះបានអញ្ជើញ​ និងកំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន ខាងក្រោម៖ ១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ឆ្នាំ២០២១-២០៣០។ ២-ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាលអានុភាព៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ ៣-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពព្រះអាទិត្យអានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលគណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង...
បិទទីតាំងប្រមូលនិងចែកចាយទីតាំងសត្វឃាតមិនបាន ប៉ុន្មានផង លោកស្រី ឡុង ចាន់ណារី នៅបន្តលក់ទាំងគ្មានច្បាប់

បិទទីតាំងប្រមូលនិងចែកចាយទីតាំងសត្វឃាតមិនបាន ប៉ុន្មានផង លោកស្រី ឡុង ចាន់ណារី នៅបន្តលក់ទាំងគ្មានច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល ៖ បន្ទាប់ពីចុះបិទទាំងតាំងខុសច្បាប់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម តាន់ ផាន៉ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងអបដោយ លោក ខា ដែនណា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តកណ្តាល ព្រមតាំងមន្រ្តីជំនាញ មិនបាន ប៉ុន្មានផង ស្រាប់តែ ប៉ុន្មានថ្ងៃនេះ លោកស្រី ឡុង ចាន់ណារី នៅតែបន្តលក់ទាំងអត់ច្បាប់នៅទីតាំងថ្មី ស្ថិតនៅក្រោយផ្សារព្រែកអញ្ចាញវិញម្តង។ សេចក្តីរាយករណ៍ពីពលរដ្ឋនៅភូមិនព្រែកតាបែន បានប្រាប់សារព័ត៌មានដេលីខ្មែរនៅថ្ងៃទី៣ខែមេសានេះថា លោកស្រី ឡុង ចាន់ណារី ម្ចាស់ ដែលធ្លាប់ ចែកចាយសត្វបក្សី នៅភូមិព្រែកតាបែន ថ្វីបើផ្ទះវីឡាលោកស្រី បានបិទទ្វារឈប់លក់និងធ្វើពិឃាតក៏ពិតមែន ហើយឥឡូវបានកំពុងឈជើង ធ្វើសកម្មភាពទាំងបំពានច្បាប់ដដែល ដោយមិនគោរពច្បាប់នោះទេ។ ប្រជាពលរដ្ឋ នៅភូមិព្រែក តាបែន បានបញ្ជាក់ទៀតថា" ហេតុអ្វីម្ចាស់អាជីវកម្មមួយនេះបិទហើយ ទៅជួលទីតាំ...
តុលាការក្រុងភ្នំពេញ មិនឃុំខ្លួនឈ្មោះ បែល វ៉ាន់ដែត មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់អ្នកដទៃ

តុលាការក្រុងភ្នំពេញ មិនឃុំខ្លួនឈ្មោះ បែល វ៉ាន់ដែត មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលពីបទកាន់កាប់អាវុធខុសច្បាប់ និងគំរាមសម្លាប់អ្នកដទៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ មន្ត្រីនគរបាល បាននិយាយនារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទម្នាក់ ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ពីបទគំរាមសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីមន្ត្រីនគរបាល ប្រគល់ខ្លួនជននេះឲ្យតុលា ការចាត់ការតាមច្បាប់។ លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានដោះលែងឈ្មោះ បែល វ៉ាន់ដែត ភេទប្រុស មានតួនាទីជា អនុប្រធាននាយកដ្ឋាននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ។ បន្ទាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣ បានចោទប្រកាន់ពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ សូមបញ្ជាក់ថា ករណីគំរាមសម្លាប់នេះ កើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ រវា...
លោក យ៉េង វីរ: គឺ ” មិនមកប្រឡូកនយោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ”

លោក យ៉េង វីរ: គឺ ” មិនមកប្រឡូកនយោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក  យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា ខ្ញុំសូមធានាថាការធ្វើនយោបាយរបស់ខ្ញុំ គឺចាប់ផ្តើម និង បញ្ចប់នៅក្នុង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបានលើកឡើងថា ប្រសិនបើខ្ញុំដើរចេញពី គបម គឺមានតែខ្ញុំសម្រាកចូលនិវត្តន៍ហើយ។ ទោះជាយ៉ាង ណា វាមិនខាតឬចំណេញអ្វីសម្រាប់ខ្ញុំនោះទេ ព្រោះខ្ញុំបានបំពេញភារកិច្ច មួយជីវិតការងារខ្ញុំនេះដោយឆន្ទៈសុទ្ធចិត្ត និង ឧត្តមគិត ខ្ញុំមិនមក ប្រឡូកន យោបាយដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួននោះទេ។ ការចូលតំណែងនេះគឺខ្ញុំទទួលដោយសារការបោះ ឆ្នោតគាំទ្រផ្ទៃក្នុងបក្ស។ ហើយដរាបណា ខ្ញុំនៅទទួលបានការគាំទ្រចំពោះការកាន់តំណែងនេះ ខ្ញុំនឹងព្យាយាមតស៊ូ ដឹកនាំគណបក្សទៅមុខ រក្សាគោលជំហរ និង គុណតម្លៃរបស់យើង។ ខ្ញុំក៏សូមប្រើឱកាសធ្វើការប្រើប្រាស់បណ្តាញសង្គមដើម្បីឆ្លើយតបទៅនឹងសំណួររបស់បងប្អូនដោយផ្ទាល់ ដោះស្រាយមន្ទិល និងការយល់ច្រលំទាំងឡាយលើ គបម និងលើរូបខ្ញុំ។ ថ្មីៗនេះ ខ្ញុំឃើញថានៅម...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅនេះ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នា កម្ពស់ ៤ ជាន់ ស្មើ ១៥,១០ ម៉ែត្រ រួមមានជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ ត្រូវបានសាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់នូវសម្ភារបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោ​យដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ...
បង្ក្រាបអំពើរត់ពន្ធតំបន់៦ នាំជ្រូកចូលពីវៀតណាមនិងស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី

បង្ក្រាបអំពើរត់ពន្ធតំបន់៦ នាំជ្រូកចូលពីវៀតណាមនិងស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២N-៣៥០១។ ការឃាត់ខ្លួននេះ នៅវេលម៉ោង១០ និង៣០នាទីព្រឹក នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយរកឃើញថា ដឹកសត្វជ្រូករស់ចំនួន៧៣ក្បាល (ទម្ងន់ចន្លោះពី១០ទៅ ១៨គីឡូក្រាម) ដោយនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងយកទៅចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកជ្រូក) ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទ...
អភិបាលខេត្តព្រៃវែង និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច

អភិបាលខេត្តព្រៃវែង និងភរិយា បានអញ្ជើញជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រៃវែង) ៖ លោក ជា សុមេធី អភិបាលនៃគ ណ :អភិ បាលខេត្តព្រៃ វែង និងភរិយា កាលពីថ្ងៃទី០១  ខែមេសា ឆ្នាំ២០២៣នេ: បានអញ្ជើញជួបសំណេះ សំណាលជាមួយនាយទាហាន នាយទាហាន រង ពលទាហាន និងមន្ត្រីចូលនិវត្តន៍ នៅទីបញ្ជាការកងវរសេនាតូចលេខ៣ ស្ថិតនៅភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោកអភិបាលខេត្ត និងភរិយា សូមផ្តាំផ្ញើរការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន គំរូវីរៈភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ជាពិសេស យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ។ លោកបានលើកឡើងថា សូមរក្សានូវប្រពៃណីទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។ បន្ថែមពីនេ...
លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា  និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

លោកឧកញ៉ា  ភូ វាសនា ប្រធាន ស.ស.យក ស្រុកថ្មគោលខេត្តបាត់ដំបង សូមគោរពជូនចំពោះ ឯកឧត្តម ស រដ្ឋា និងលោកជំទាវ ក្នុងឱកាស នាថ្ងៃខួបកំណើត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង) ៖ លោកឧកញ៉ា  ភូ វាសនា ប្រធាន សស យក  ស្រុកថ្មគោល ខេត្តបាត់ដំបង និងលោកជំទាវ  សូមគោរព ជូនចំពោះ ឯកឧត្តម ស រដ្ឋា ប្រធានក្រុមស្រ្តីស្ម័គ្រចិត្តមនុស្សធម៌ ស.ស.យ.ក .ខេត្តបាត់ដំបង និងលោក ជំទាវ បុត្រា បុត្រី  ក្នុងឱកាសថ្ងៃខួបកំណើតជាថ្ងៃដ៏វិសេសវិសាល។ លោកឧកញ៉ា សូមគោរពផ្ញើសារថា "ខ្ញុំបាទ និងភរិយា  សូមផ្ញើសារគោរពជូនពរ ឯកឧត្តម និងលោកជំទាវ  ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសថ្ងៃខួបកំណើត  យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី​ វត្ថុស័ក្កិសិទ្ធិក្នុងលោក​ និងទេវតាឆ្នាំថ្មី​ សូមប្រោះព្រំសព្ទសាធុការពរ​ សិរីសួស្តី​ ជ័យមង្គលវិបុលសុខ​ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម និងលោកជំទាវ "។ សូមបានប្រកបដោយពុទ្ធពរ​ និងពរទាំងប្រាំប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ។...
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា “សុំពុកម៉ែបងប្អូនអនុគ្រោះអោយគាត់ផងកន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើននិងជួយផ្ដល់កម្លាំងចិត្តដល់ស្រ្តី”

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា “សុំពុកម៉ែបងប្អូនអនុគ្រោះអោយគាត់ផងកន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើននិងជួយផ្ដល់កម្លាំងចិត្តដល់ស្រ្តី”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អ្នកជំនួញវ័យក្មេងម្នាក់ គឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា កំហុសតែងតែមានជៀសមិនផុតទេ សុំពុកម៉ែបងប្អូនអនុគ្រោះអោយគាត់ផងកន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើននិងជួយផ្ដល់ កម្លាំងចិត្តដល់ស្ត្រី ដល់បងប្អូននៅក្នុងក្លឹបស្ត្រីជាចំណែកមួយនៃការចូលរួមសង្គម។ អ្នកឧកញ៉ារូបនេះនិយាយថា " ខ្ញុំគិតថាពេលនេះបងស្រីប្រហែលជាគាត់យល់បានហើយ (ព្រោះខ្ញុំមិនចង់ឃើញគាត់បាក់ទឹកចិត្ត)តាមពិតចេតនាជារួមបងស្រីមានបំណងល្អទេ តែដោយសារតែការឆ្គាំឆ្គងពាក្យសម្ដីមួយពេលបើខុសឆ្គងសូមអធ្យាស្រ័យ ពុកម៉ែបងប្អូនផង"។ សេដ្ឋវ័យក្មេងខាងលើបានស្នើថា ពេលនេះគាត់កំពុងបាក់ទឹកចិត្ត ណ្ហើយពុកម៉ែបងប្អូន ប៉ុណ្ណឹងបានហើយខ្ញុំស្គាល់គាត់ គាត់តែងតែមានចេតនាជួយជ្រុំជ្រែងអ្នកជុំវិញខ្លួននិងអ្នកដែលគាត់ស្គាល់មិនមានការរើសអើងមានការភ្លាំងភ្លាត់នេះ នេះក៏ជាមេរៀនសម្រាប់គាត់។ អ្នកឧកញ៉ាបន្ថែមថា "ខ្ញុំធ្លាប់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៍នេះ ជូនពរបងស្រីរឹងមា...