គណបក្សប្រជាជនកម្ពុជា ៖បម្រើប្រជាពលទ្វេដង ពិសេសសុខទុក្ខ របស់ប្រជាជនជាអាទិភាព
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាល ជាមួយក្រុមការងារយុវជន ខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
លោកបណ្ឌិតហ៊ុន ម៉ាណែត លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាក ដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។
លោកបណ្ឌិត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាអាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។
គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមា...








