ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ ហ៊ុន  សែន អញ្ជើញជាសហធិបតីក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួម ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាសហធិបតីក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួម ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេស ម៉ាឡេស៊ី បានអញ្ជើញធ្វើជាសហធិបតី ចុះហត្ថលេខាលើឯកសារចំនួន០២ និងបានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី។ ឯកសារចំនួន០២ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើជាសហធិបតីក្នុងការចុះហត្ថលេខានោះរួមមាន៖ ១- អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។ ២-អនុសារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបា លនៃប្រទេសម៉ាឡេស៊ី និងរាជរដ្ឋាភិបាលនៃព្រះរា ជាណាចក្រកម្ពុជាស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករធ្វើការងារផ្ទះ។ក្រៅពីនោះ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដល់ លោក​​ ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែល អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ។ ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោក​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយមានពិធីត្រែទ័ព និងត្រួតពល ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។​ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងន...
មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

មន្រ្តីចុះចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វជញ្ជូនសត្វ​ អត់ច្បាប់​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពី​វេលាម៉ោង១៩ និង០២នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ​បាន​ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តប៉ៃលិន និងកំលាំងកងរាជអាវុធហត្ថស្រុកសាលាក្រៅចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៍ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥​កៅអី ពាក់ស្លាកលេខភ្នំពេញ២H-៥៤០៣ ដឹកសាច់សត្វមាន់បោចហើយចំនួន២៨ថង់ស្មើនឹង២៨០​ក្បាល​(សត្វមាន់ពិឃាតរួច) និងកូនជ្រូកកណ្តុររស់ចំនួន៤៣ស្រកាស្មើនឹង២១៥ក្បាល ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រុងនឹងយកទៅចែកចាយនៅក្នុងស្រុកសាលាក្រៅផ្ទាល់តែម្ដង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញ...
អភិបាលខេត្តព្រៃវែង​​ លោក ជា សុមេធិ និងលោក ស្បោង សារ៉ាត អញ្ជើញ​​ជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ជូនដល់សកម្មជនយុវជនវាគ្មិនគណបក្ស

អភិបាលខេត្តព្រៃវែង​​ លោក ជា សុមេធិ និងលោក ស្បោង សារ៉ាត អញ្ជើញ​​ជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ជូនដល់សកម្មជនយុវជនវាគ្មិនគណបក្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង៖ អភិបាលខេត្តព្រៃវែង​​ លោក ជា សុមេធិ និងប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង លោក ស្បោង សារ៉ាត កាលពី​ថ្ងៃទី ២៥ មីនា ២០២៣បានជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ជូនដល់សកម្មជនយុវជនវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារគ្រប់គ្រងបណ្តាញពត៌មានសង្គមក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមនៃវគ្គបណ្តុះបណ្តាលនេះ សរុបចំនួន៦៣៣នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្តព្រៃវែង។ សូមបញ្ជាក់ថា កម្មវិធីនេះ មានបំណងធានាឱ្យយុវជនវ័យក្មេងដែលជាសកម្មជនយុវជនគណបក្សទាំងអស់ ប្រឹងប្រែងសិក្សា និងក្រេបជញ្ជក់ចំណេះដឹងពីវាគ្មិនដែលបានមកបណ្តុះបណ្តាល ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រាន់ ក្នុងការយល់ដឹងអំពីទិដ្ឋភាពសង្គម មានសមត្ថភាពវិភាគ និងវាយតម្លៃព្រឹត្តិការណ៍សង្គម ជាពិសេស ក្នុងការឆ្លើយបំភ្លឺ បកស្រាយឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសម...
តុលាការក្រុង​ភ្នំពេញបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០០០០ដុល្លារអាមេរិក​​

តុលាការក្រុង​ភ្នំពេញបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ចំនួន ៣៨០០០០ដុល្លារអាមេរិក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែមីនានេះ​ លោក យី សុខតូច  បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងរឿងជំពាក់ប្រាក់គេមិនសង ហើយគេចខ្លួន ចំនួន ៣៨០០០០ដុល្លារ។ ការ​​សម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះ ភោគ ស្រីលាភ ភេទស្រី កើតថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ១៩៨៦ ជនជាតិខ្មែរ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះជួល លេខ៤៥៥ ផ្លូវក្លាស្ទ័រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមបណ្តឹងពីស្ត្រីឈ្មោះ ណុប លក្ខិណា។ យោងតាម​តុលាការ​បញ្ចាក់ថា ​​ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែល អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ចៅក្រមស៊ើបសួរ បានឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមូលនិធិនីប៉ុន (The Nippon Foundation )

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានមូលនិធិនីប៉ុន (The Nippon Foundation )

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក​​ យូហេ សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ លោក សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា មូលនិ​ធិសា​សាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព លើវិស័យ៖ ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរព និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត នៅកម្ពុជា។ ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ បង្រៀនភាសាអ​ង់​គ្លេស និងផ្ដល់អាហាររូបករណ៍ ដល់សិស្សចំនួនប្រមាណ ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន «ក.ប.ប.» ទៅទស្សនកិច្ចសិក្សានៅការិយាល័យ PCC នៃប្រទេសហ្វីលីពីន

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋាន «ក.ប.ប.» ទៅទស្សនកិច្ចសិក្សានៅការិយាល័យ PCC នៃប្រទេសហ្វីលីពីន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងខេហ្សុន, ប្រទេសហ្វីលីពីន)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ តាមរយៈការអញ្ជើញរបស់ លោក Michael Galicia Aguinaldo ប្រធាននៃគណៈ​កម្មាធិការប្រកួតប្រជែងហ្វីលីពីន (PCC) ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានដឹកនាំសមាជិកនៃ គ.ប.ក. និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.​ប.» ទៅទស្សនកិច្ចសិក្សារយៈពេល២ថ្ងៃ នៅការិយាល័យ PCC នៅទីក្រុង​ខេហ្សុន ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២៣។ តាមរយៈការគាំទ្រពីគម្រោង COMPETE ដំណាក់កាលទី២ របស់ទីភា្នក់ងារ GIZ ដំណើរទស្សនកិច្ចសិក្សានេះមានគោលបំណងជួយដល់ គ.ប.ក. ដើម្បីទទួលបានការយល់ដឹងកាន់តែប្រសើរអំពីការរៀបចំស្ថាប័ន និងឧត្តមានុវត្តន៍កន្លងមករបស់ PCC ជាពិសេសលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងការបង្កើនកិច្ចសហប្រតិបត្...
សាលាតំបូងរាជធានីភ្នំពេញ បើកសវនាចំណុំរឿងរថយន្តបុកគ្នាក្បែរវត្តភ្នំ នៅថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២

សាលាតំបូងរាជធានីភ្នំពេញ បើកសវនាចំណុំរឿងរថយន្តបុកគ្នាក្បែរវត្តភ្នំ នៅថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ាន ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាតំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បើកសវនាជំនុំជម្រះចំណុំរឿងរថយន្តបុកគ្នានៅក្បែរវត្តភ្នំ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលថ្ងៃរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចកំពូលអាស៊ានក្នុងនាមជាម្ចាស់ផ្ទះ។ យោងតាមការបញ្ជាក់ពីភាគីអ្នកបើបបរម្ខាងទៀត ដែលជាជនរងគ្រោះក្នុងករណីនេះ បានឲ្យដឹងថា លោកចៅក្រម សេង សុជាតិ នឹងបើកសវនាការ នាវេលាម៉ោង២ រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២ ៣ ដោយមានលោក ឆាយ ហុង ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកយោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ របស់លោកព្រះរាជអាជ្ញារង ឆាយ ហុង សវានានេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នោះទេ ប៉ុន្តែមន្ត្រីតុលាការម្នាក់បានទូរស័ព្ទឲ្យភាគីម្ចាស់រថយន្តត្រូវគេបុកថា សវនាការត្រូវលើកមកនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦ និង៥នាទី បុរសម្នាក់ឈ្មោះ ទូច រតនា អាយុ២៨ឆ្នាំ រស់នៅភូមិ...
សមត្ថកិច្ចបញ្ជូន យឹម ស៊ីណន និង ហ៊ុន កុសល ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីទាក់ទងនឹងការញុះញង់ និងប្រមាថអង្គព្រះមហាក្សត្ស

សមត្ថកិច្ចបញ្ជូន យឹម ស៊ីណន និង ហ៊ុន កុសល ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីទាក់ទងនឹងការញុះញង់ និងប្រមាថអង្គព្រះមហាក្សត្ស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីពួកគេបានបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ប្រមាណជាង ៤ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤.៧០៥ នាក់ ក្នុងនោះមានកម្រិតបរិញ្ញាបត្ររង និង កម្រិតបរិញ្ញាបត្រ។ ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាប​ត្រជូនដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា នាថ្ងៃនេះ។ សម្តេចតេជោបានចាត់ទុកថា នេះធនធានមនុស្សមិនអាចខ្វះបាននៅក្នុងសង្គម ជាពិសេសតម្រូវការជំនាញ នៃគ្រឹះស្ថានការងារតាមស្ថាប័ននានា។ សម្តេចតេជោបានមានប្រសាសន៍ថា និស្សិតវិទ្យាស្ថានវ៉ាន់ដា ដែលបណ្តុះបណ្តាលជំនាញផ្នែកគណនេយ្យ គឺស្ទើរតែទាំងស្រុងជាស្ត្រី។សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញដល់ក្រសួងស្ថាប័នឱ្យមានការជំរុញការជ្រើស​រើស​ស្ដ្រីចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្រ្ដីរា...