ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ចៅកែកាសែតសម្បូរស្នេហ៍របស់អាមេរិក ប្រកាសរៀបការប្រពន្ធទី៥ នៅវ័យជិត១០០ឆ្នាំ

ចៅកែកាសែតសម្បូរស្នេហ៍របស់អាមេរិក ប្រកាសរៀបការប្រពន្ធទី៥ នៅវ័យជិត១០០ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក រូភើត មើដុក (Rupert Murdoch)បានប្រកាសរៀបការជាមួយគូស្នេហ៍ទី៥ ដែលជាអតីតមន្ត្រីប៉ូលីសអាមេរិក បន្ទាប់ពីអ្នកទាំងពីរបានលង់ស្នេហ៍ទៅវិញទៅមក ក្នុងពិធីជប់លៀងមួយ នាចុងឆ្នាំ២០២២។ លោក រូភើត មើដុក អាយុ៩២ឆ្នាំ និងលោកស្រី អាន ឡេស្លី ស្មីត (Ann Lesley) អាយុ៦៦ឆ្នាំ បានជួបគ្នាកាលពីខែកញ្ញា នៅក្នុងព្រឹត្តិការណ៍មួយ នៅឯចម្ការទំពាំងបាយជូររបស់លោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អ្នកជំនួញផ្នែកវិស័យសារព័ត៌មាន ដែលជន្មាយុជិតមួយសតវត្យរ៍រូបនេះ បានប្រាប់កាសែតផ្ទាល់ខ្លួន មានឈ្មោះថា ញូវយ៉កប៉ុស្តិ៍ (New York Post) ដោយប្រកាសថា «ខ្ញុំខ្លាចតែធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ថ្មី ប៉ុន្តែខ្ញុំដឹងថា នេះជាស្នហាចុងក្រោយរបស់ខ្ញុំ។ វាត្រូវតែអ៊ីចឹងមែន ប៉ុន្តែខ្ញុំរំភើបចិត្តណាស់»។ លោក រូភើត មើដុក បានលែងលះប្រពន្ធមុនអស់បួននាក់រួចនាក់ រួចមកហើយ ដែលប្រពន្ធទីបួន ឈ្មោះ ជៀរី ហល ...
រដ្ឋបាលខេត្តស្ទឹងត្រែងចេញលិខិត​​បដិសេធន៍ការផ្សព្វផ្សាយរបស់ The Cambodia Daily

រដ្ឋបាលខេត្តស្ទឹងត្រែងចេញលិខិត​​បដិសេធន៍ការផ្សព្វផ្សាយរបស់ The Cambodia Daily

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសេចក្ដីប្រកាសព័តមាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយមានសេចក្ដីថា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា ក្រោយពីបានតាមដាន និងឃើញថា មានករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook នៃគេហទំព័រ The Cambodia Daily ដែលបានចុះផ្សាយជាអត្ថបទ “សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ ផ្កាយបី នៃក្រសួងមហាផ្ទៃដែលមានឈ្មោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថា ឧកញ៉ាជ័យ គឺជាបណ្តាញរកស៊ីឈើខុសច្បាប់របស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្។ សព្វថ្ងៃនេះ ដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ” ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ និងសារព័ត៌មាន អន្តរជាតិ Mongabay បានផ្សាយថា “Cambodian prison official suspected in massi...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះមហាក្សត្រស្ដេចយា​ង​ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះមហាក្សត្រស្ដេចយា​ង​ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងព្រះរាជពិធីថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ពិធីព្រះរាជទានព្រះអគ្គិជ័យកីឡា បានធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំរបស់កម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកី...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ  សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ  សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ  សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា​ “ នាយឧត្ដមសេនីយ៍ ”។ ឯកឧត្តមឧកញ៉ា និងក្រុមគ្រួសារ បាន សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។    ...
សកម្មជនព្រៃឈើនិងសហគមន៍ព្រៃឡង់ថា «ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ»

សកម្មជនព្រៃឈើនិងសហគមន៍ព្រៃឡង់ថា «ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះវិហារ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ÷សកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានរកឃើញថាក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមាទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រឡង់ ជាច្រើនទីតាំង ហើយ​ដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្របច្បាប់ ក្រោមការគប់គិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។ បើតាមរបាយការពីបណ្តញសហគមន៍ព្រឡង់បានឲ្យ​ដឹង​ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញសហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ (២០២៣-២០២៧)។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនមែនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ។ ការរស់រានរបស់កម្ពុជាឈានមកដល់ពេលនេះ គឺបានមកដោយការធ្វើកំណែទម្រង់។​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជីវិតរបស់សម្តេចជួបនូវការផុយស្រួយយ៉ាងខ្លាំងលើការធ្វើកំណែទម្រង់នេះ។ ការធ្វើកំណែទម្រង់របស់សម្តេចនាពេលកន្លងមកមានចំនួនពីររួមមាន ទី១ គឺការកំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម...
ឯកឧត្តមឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងលោកជំទាវ សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត  ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍”

ឯកឧត្តមឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងលោកជំទាវ សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តមឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា​ “ នាយឧត្ដមសេនីយ៍ ”។ ឯកឧត្តមឧកញ៉ា និងក្រុមគ្រួសារ បាន សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។...
លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា​ “ នាយឧត្ដមសេនីយ៍ ”។ លោក តាំង សុខឃី និងក្រុមគ្រួសារ បាន សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។...
សត្វដំរីអាស៊ីប្រមាណ ៤០០ទៅ ៦០០ក្បាលជាប្រភេទជិតផុតពូជ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ

សត្វដំរីអាស៊ីប្រមាណ ៤០០ទៅ ៦០០ក្បាលជាប្រភេទជិតផុតពូជ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សត្វដំរីអាស៊ីប្រមាណពី៤ ០០ទៅ៦០ ០ក្បាល ដែលចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជ ស្ថិតក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ត្រូវបានប្រទះឃើញមានវត្តមានក្នុងតំបន់អភិរក្សសំខាន់ៗមួយចំនួននៃប្រទេសកម្ពុជា ។ យោងតាមរបាយការណ៍ របស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ៦០០ក្បាល។ របាយការណ៍បានបង្ហាញទៀតថា សត្វដំរីទាំងនោះ ភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ ,តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប ,តំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ តាមការប៉ាន់ស្មានសត្វដំរីក្នុងប្រទេសកម្ពុជា មានចំនួនជាង ៧០ក្បាលប៉ុណ្ណោះ។ សម្រាប...
សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្សី

សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីបារម្ភអំពីការផ្ទុះឡើងនូវសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីរុស្សី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  តាមរយៈបណ្តាញតេឡេក្រាម សម្តេចតេ ជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះថ្លែងថា ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះ គឺជាការវិវត្តផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក។ សម្តេចតេជោបន្តថា រឿងនេះក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានា ធិបតី Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងធ្វើការសម្រុះសម្រួលដើម្បីសន្តិភាព។ សម្តេចតេជោ បានគូសរំលេចដែរថា ប្រទេសចិនខ្លួនឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចធ្វើការចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់? បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី បច្ចុប្បន្ន មានប្រទេសចំនួន ១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក ...