ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

រុស្ស៊ីផ្តល់មេដាយកិត្តិយសដល់អ្នកបើកយន្តហោះ ដែលបង្កឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងសមុទ្រ

រុស្ស៊ីផ្តល់មេដាយកិត្តិយសដល់អ្នកបើកយន្តហោះ ដែលបង្កឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីម្សិលមិញថា អ្នកបើកយន្តហោះចម្បាំងរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុធ្វើឲ្យយន្តហោះដ្រូនរបស់អាមេរិក ធ្លាក់ចូលក្នុងទឹកសមុទ្រខ្មៅ នឹងត្រូវទទួលបានមេដាយពីរដ្ឋ ដើម្បីជាការលើកទឹកចិត្តដល់ការប្រឹងប្រែងការពារអធិបតេយ្យភាពជាតិ។ ការផ្តល់មេដាយនេះ ហាក់ដូចជាបង្ហាញអំពីចេតនារបស់ទីក្រុងមូស្គូ ក្នុងការប្រកាន់យកនូវគោលជំហរកាន់គឃ្លើនចំពោះសកម្មភាពហោះហើរឃ្លាំមើលរបស់យោធាសហរដ្ឋអាមេរិក នាពេលអនាគត។ ចំណែកមន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបញ្ជាទម្លាក់យន្តហោះដ្រូន MQ-9 Reaper របស់កងទ័ពអាកាស នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីពីរគ្រឿង បានបាញ់សាំងស្រោចលើយន្តហោះដ្រូនស៊ើបការណ៍ ហើយបន្ទាប់មកបានបុកស្លាបដ្រូននោះ ខណៈកំពុងហោះហើរក្នុងដែនអាកាសអន្តរជាតិ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ថា យន្តហោះចម្បាំងរបស់ខ្លួនបានបុកយន្តហ...
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតីរុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតីរុស្ស៊ី ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីម្សិលមិញ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទង្វើមួយត្រូវបានរដ្ឋាភិបាលទីក្រុងម៉ូស្គូ ច្រានចោលថា គ្មានន័យ។ តុលាការមានស្នាក់ការ នៅទីក្រុងឡាអេ ប្រទេស ហូឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃសុក្រថា ចៅក្រមសម្រេចចេញដីកាចាប់ខ្លួនពីបទជាប់សង្ស័យក្នុងការនិរទេសកុមារ ដោយខុសច្បាប់ពីទឹកដីរបស់អ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «មានធាតុផ្សំគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Vladimiroc Putin) ជាអ្នកទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌផ្ទាល់ខ្លួន ចំពោះការចាប់ពង្រត់កុមារ ចំពោះការប្រព្រឹត្តដោយផ្ទាល់ រួមជាមួយនឹងអ្នកដទៃ និង/ឬតាមរយៈអ្នកដទៃ (និង) ចំពោះការខកខានរបស់លោកក្នុងការទប់ស្កាត់បានត្រឹមត្រូវលើអ្នកស្ថិតក្រោមបង្គាប់របស់លោករាប់ទាំងមន្ត្រីស៊ីវិល ន...
មេឈ្មួញខុសច្បាប់ប្រចាំខេត្តព្រះវិហារ ចាប់ផ្តើមសម្រុកកាប់ អា ជៀក ផ្តួលរំលំព្រៃឈេីមុខកាត់ធំៗ កក្រើកសារជាថ្មីអាជ្ញាធរពាក់ព័ន្ធនៅស្ងៀម

មេឈ្មួញខុសច្បាប់ប្រចាំខេត្តព្រះវិហារ ចាប់ផ្តើមសម្រុកកាប់ អា ជៀក ផ្តួលរំលំព្រៃឈេីមុខកាត់ធំៗ កក្រើកសារជាថ្មីអាជ្ញាធរពាក់ព័ន្ធនៅស្ងៀម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ ÷ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្ក​ន ឃុំ​រៀបរយ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញ​ធំៗ កំពុងកាប់បំផ្លិ​ច​បំផ្លាញព្រៃឈើនៅ​ព្រៃអភិរក្សតំបន់​ព្រៃ​ឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ សា្រប់តែធ្វេីការផ្អាកមួយរ យៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូនយកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ ។ ​សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៏ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ។ ​មជ្ឈដ្ឋាន​ខាងក្រៅ​! បាន​រិះគន់​ចំៗ​ថា បើ​ក្រុមហ៊ុន PNT​ហៅ​៩៧ ប្រហែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ និងត្រូវរ៉ូវ ជាមួយ​ស្ថាប័នមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជា...
លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនទឹកត្រីលាងឡេង និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនទឹកត្រីលាងឡេង និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក លាង ឡេង អគ្គនាយកក្រុមហ៊ុនទឹកត្រីលាងឡេង និងភរិយា សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា​ “ នាយឧត្ដមសេនីយ៍ ”។ លោកអគ្គនាយក សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។...
ឯកឧត្តម ហេង សួរ និងលោមជំទាវ សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ឯកឧត្តម ហេង សួរ និងលោមជំទាវ សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិជា​“នាយឧត្ដមសេនីយ៍ ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ និងលោកជំទាវ សូមអបអរសាទរ​ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាស ដែលឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទានដំឡេីងឋានន្តរស័ក្ដិ ជា​ “ នាយឧត្ដមសេនីយ៍ ”។ ឯកឧត្តម សូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតមានសុខភាពល្អ បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព បូរណភាពទឹកដីនិងការអភិវឌ្ឍកម្ពុជា។...
ល្បែងខុសច្បាប់និងជល់មាន់ នៅឃុំចុង អំពិល ស្រុកកញ្រ្ចៀច នាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង ចៅហ្វាយស្រុក អាជ្ញាធរមូលដ្ឋានមិនអើពើបង្ក្រាប!

ល្បែងខុសច្បាប់និងជល់មាន់ នៅឃុំចុង អំពិល ស្រុកកញ្រ្ចៀច នាំគ្នាបើកលេងយ៉ាងគគ្រឹកគគ្រេង ចៅហ្វាយស្រុក អាជ្ញាធរមូលដ្ឋានមិនអើពើបង្ក្រាប!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រៃវែង ÷ សេចក្តីរាយការណ៍បានឲ្យដឹងថា {ឈ្មោះ រិទ្ធ និងឈ្មោះ ពន្ធ} បុគ្គលពីរនាក់នេះហើយជាម្ចាស់ទីតាំងបនល្បែងសុីសងជល់មាន់ និងអាប៉ោ ងខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង អាជ្ញាធរមិនហ៊ានបង្រ្កាប។ សេចក្តីរាយការណ៍លើកឡើងថា សព្វថ្ងៃកំពុងដំណើរការបើកលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានរៀល យ៉ាងអនាធិបតេយ្យនៅក្នុងវង់ល្បែ ង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្ក្រាប!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេ ជោ ហ៊ុនសែន។ ប្រភពដដែលបន្តទៀតថា: ទីតាំងបនល្បែងសុី សងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានខាងលើ រីឯលោក សឿង សុជាតិ អភិបាលស្រុកកញ្ជៀច និងលោកវរ:សេនីយ៍ឯក សៅ ចាន់ថា អធិការនគរបាលស្រកកញ្រ្ចៀច រវាល់ពីការងារហើយមើលទៅ ទើបមិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង...
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដឹកនាំដោយ លោក ជូ ឈីង ( ZU QING )ជួបពិភាក្សាការងារ

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដឹកនាំដោយ លោក ជូ ឈីង ( ZU QING )ជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)÷ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បានអនុញ្ញាត ឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដឹកនាំដោយ លោក ជូ ឈីង ( ZU QING ) អនុប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ហៅកាត់ CAEDA និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រនៃសាធារ ណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបគ្នាឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក្នុងនាមឲ្យសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ក្រុមគ្រូពេទ្យស...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីទទួលវត្ថុបុរាណខែ្មរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ថ្ងៃនេះ សម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សម្តេចតេជោបានស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរមកវិញនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។ សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត...
លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប ចាប់ដៃ ជាមួយតារាសម្ដែងដ៏ស្រស់ស្អាត កញ្ញា នី មុនីនាថ ដើម្បីសហការផ្សព្វផ្សាយធ្វើទីផ្សារ

លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប ចាប់ដៃ ជាមួយតារាសម្ដែងដ៏ស្រស់ស្អាត កញ្ញា នី មុនីនាថ ដើម្បីសហការផ្សព្វផ្សាយធ្វើទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: លោកឧកញ៉ា ហេង បូរិន ម្ចាស់គម្រោងបុរី ហេង បូរិន គ្រុប បានចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការមួយ ជាមួយតារាសម្ដែងដ៏ស្រស់ស្អាត កញ្ញា នី មុនីនាថ ដើម្បីសហការពិសេស ជួយផ្សព្វផ្សាយធ្វើទីផ្សារឲ្យកាន់តែខ្លាំងជាងមុន។  យោងតាម លោកឧកញ៉ា ហេង បូរិន អគ្គនាយក ក្រុមហ៊ុន បុរី ហេង បូរិន គ្រុបបានទទួលស្គាល់ថា ការជ្រើសរើស មុនីនាថ គឺយើងអាច សហការជួយផ្សព្វផ្សាយគម្រោងបុរីបាន នាងគឺជាតារាសម្ដែងដ៏មានអ្នកគាំទ្រនិងអ្នកគោរពស្រឡាញ់ច្រើនផងដែរ។ កិច្ចព្រមព្រៀងនេះ លោកឧកញ៉ា រំពឹងថា នឹងជោគជ័យទាំងអស់គ្នា។ កញ្ញា នី មុនីនាថ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើននៅកម្ពុជា គាំទ្រ ដោយសារតែនាងមានទឹកមុខដ៏ស្រទន់មានមន្តស្នេហ៍ឆក់យក ដូងអ្នកគាំទ្រផងដែរ។បុរី ហេង បូរិន របស់ ឧកញ៉ា ហេង បូរិន ជាគម្រោងសាងសង់ផ្ទះល្វែងច្រើនប្រភេទ ផ្ទះ អាជីវកម្ម (4.2m × 16m) និងប្រភេទផ្ទះ ឡៅតឿ ( 4.2m × 14m) លាតសន្ទឹងលើផ្ទៃដីប្រមាណជាង ៥ហិចតា មានទីតាំងស្ថិតនៅក្នុងខណ...