ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះពិនិត្យស្រែផលិតស្រូវស្រងែក្រអូប នៅឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះពិនិត្យស្រែផលិតស្រូវស្រងែក្រអូប នៅឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម ៖ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះពិនិត្យស្រែផលិតស្រូវស្រងែក្រអូប នៅឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមរយៈ លោក ខេង ម៉េងឈុនអភិបាលគណអភិបាលស្រុកព្រៃឈរ ។ គម្រោងផលិតស្រូវស្រងែក្រអូបនេះ មានកសិករចូលរួមចំនួន ៤៧ គ្រួសារ លើផ្ទៃដីសរុប ៣១ ហិកតា នៅឃុំក្រូច ស្រុកព្រៃឈរ។បច្ចុប្បន្នតំបន់នេះកំពុងប្រឈមនឹងគ្រោះរាំងស្ងួត និងទទួលបានទឹកភ្លៀងតិចជាងធម្មតា ដែលបានប៉ះពាល់ដល់ការលូតលាស់ និងសក្តានុពលទិន្នផលរបស់ដំណាំស្រូវ។ ទោះជាយ៉ាងណា ពូជស្រូវស្រងែក្រអូបនៅតែអាចរក្សាការលូតលាស់ និងឈរជើងបានល្អ ក្រោមស្ថានភាពអាកាសធាតុដ៏លំបាកនេះ។ ក្រុមហ៊ុន អេមរុរ៉ាយស៍ នឹងបន្តសហការជាមួយលោកមេឃុំ មន្រ្តីកសិកម្ម កសិករ ដើម្បីតាមដានស្ថានភាពដំណាំ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សំដៅកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់និរន្តរភាពផលិតកម្មស្រូវ។...
ឯកឧត្តម ចាន់ សីហា  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណ បក្សឃុំរកាជន្លឹង ខេត្តកណ្តាល

ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណ បក្សឃុំរកាជន្លឹង ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖ ឯកឧត្តម ចាន់ សីហា អនុប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធាន ក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៥ខែ កក្កដាឆ្នាំ២០២៦នេះបានអញ្ជេីញចូលរួមពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីបោះ ឆ្នោតនោះដែរ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល,អនុប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកាជន្លឹង,លោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល លោក ខៀវ សុខណាត អនុប្រធានប្រចាំការ សមាជិក សមាជិកាលោកប្រធានគណៈ កម្មាធិការគណបក្សឃុំ-ភូមិ សមាជិកយុវជនគណបក្សសរុបចំនួន ៣១៩នាក់។ ថ្លៃងនៅក្នុងពិធីមុនការបោះឆ្នោតចា...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត៖មន្រ្តីសាខា ក.ប.ប. ១. ខេត្តកណ្ដាល ២. ខេត្តក្រចេះ និង ៣. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀនជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន៣រួមមាន៖ ១.អនុវិទ្យាល័យបន្ទាយដែក ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ២.បឋមសិក្សានិងអនុវិទ្យាល័យគោលាប់ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ ៣.បឋមសិក្សាទ្រាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបទាំង៣ គោលដៅ ចូលរួមចំនួន ៩៧៩នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមា...
ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់

ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន” សរុបចំនួន ៣ ០៨៧នាក់ មកពីសង្កាត់ទាំង ៥ នៃខណ្ឌចំការមន រួមមានសង្កាត់ ទន្លេបាសាក់ ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក និងផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ ឯកឧត្តមបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូន កូនក្មួយ ពូមីងដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជានាពេលនេះ ដោយផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានវ័យចំណាស់ និងភាពចាស់ទុំជាងគេខាងនយោបាយ ហើយបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរលង់ដោយសម្រេចបានជ...
ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ឧបត្ថម្ភថវិកាចំនួន៦ម៉ឺនដុល្លាសម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីម

ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ឧបត្ថម្ភថវិកាចំនួន៦ម៉ឺនដុល្លាសម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពងើចាម៖ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានឧបត្ថម្ភថវិកាចំនួន៦ម៉ឺនដុល្លាសម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីមបានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានិតនិងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន៦ម៊ឺនដុល្លា សម្រាប់កសាងឈាបនដ្ឋាន(កន្លែងបូជាសព) និង ដងទង់ចំនួន០២ដេីម។ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រួមដំណេីរដោយ លោក ពូន វណ្ណា បាននាំអំណោយសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ ម្សៅទឹកដោះគោនិងថវិកាចំនួន៨លានរៀលនិងសីម៉ង់៥តោន ជូនគណះកម្មការវត្តខ្ទឹង ផ្តល់ជូនប្រជាពលរដ្ឋ ២៧៤ គ្រួសារ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិេវណវត្តខ្ទឹង ស្ថិតនៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ជាចុងក្រោយឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានអញ្ជេីញពិនិត្យមេីលសមិទ្ធិផលផ្សេងៗ នៅក្នុងវត្តខ្ទឹងផងដែរ។...
គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា សិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភារនៅសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជា

គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា សិក្សាប្រព័ន្ធឃ្លាំងស្តុកទំនើប និងភស្តុភារនៅសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងអង្ករកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារអង្ករកម្ពុជានៅលើឆាកអន្តរជាតិ នារសៀលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយ ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកិត្តិយសព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ឯកឧត្តម បានលឹម អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅឃ្លាំងស្តុកទំនើបមួយក្នុងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះបានផ្តោតលើការសិក្សាអំពីប្រព័ន្ធស្តុកទុកគ្រាប់ធញ្ញជាតិ ការគ្រប់គ្រងសារពើភ័ណ្ឌ ការត្រួតពិនិត្យ និងធានាគុណភាព ស្តង់ដារសុវត្ថិភាពចំណីអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងប្រព័ន្ធដឹកជញ្ជូនភស្តុភារ ដែលជាកត្តាសំខាន់ក្នុងការរក្សាគុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពនៃខ្សែច...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធពីការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល និងការទូទាត់ថ្លៃសេវាឱ្យកាន់តែប្រសើរសម្រាប់សមាជិក ប.ស.ស.

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធពីការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល និងការទូទាត់ថ្លៃសេវាឱ្យកាន់តែប្រសើរសម្រាប់សមាជិក ប.ស.ស.

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងលើការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលរវាង ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលដ្ឋានសុខាភិបាលដៃគូ ព្រមទាំងយន្តការទូទាត់ថ្លៃសេវា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានសមាសភាពចូលរួមជាង ៨០រូប មកពីក្រសួងការងារ ក្រសួងសុខាភិបាល ក្រុមប្រឹក្សាវេជ្ជសាស្ត្រ ប.ស.ស. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និយ័តករសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានគោលបំណងពិនិត្យប្រព័ន្ធផ្តល់សេវាឡើងវិញ ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូល ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវ...
“កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា”

“កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សមាគមបណ្ដាញកសិករតេជោ បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំសិក្ខាសាលាស្ដីអំពី “ កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា” ដែលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខេម ខោវ ឯ.ក, សហគ្រាសចំណីគោ ដង្ខៅប៉ាង, កសិដ្ឋានចិញ្ចឹមគោភ្នំព្រះមានជ័យ, ក្រុមហ៊ុន SV RANCH និងក្រុមហ៊ុន ម៉ាលីសាន គ្រុប។ សិក្ខាសាលានេះ មានការអញ្ជើញក្រោមអធិបតីពីភាពរបស់ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, លោក ជេត ភិរម្យ អនុប្រធានសមាគមបណ្ដាញកសិករតេជោ, លោក ខាំ ពៅ(វាគ្មិន) តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម រស់ មុនិន្ទៈ (វាគ្មិន), លោក ហោ សុខជា (វាគ្មិន) ម្ចាស់កសិដ្ឋាន ជា ថាវី ព្រមទាំងអ្នកចូលរួមប្រមាណជាង ១៣០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង...
ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើ ជូនចំពោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ៦៩ឆ្នាំឈានចូល៧០ឆ្នាំ

ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើ ជូនចំពោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ៦៩ឆ្នាំឈានចូល៧០ឆ្នាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើ ជូនចំពោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ៦៩ឆ្នាំឈានចូល៧០ឆ្នាំ។ ក្នុងឱកាសដ៏វិសេសវិសាលនៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ខ្ញុំបាទ ឡូវ ហ៊ឹង ព្រមទាំងក្រុមគ្រួសារសូមចូលរួមអបអរសាទរ និងសូមគោរពជូនពរដ៏ស្មោះស្ម័គ្របំផុត សូមគោរពជូនពរឱ្យឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ សុភមង្គល វិបុលភាព និងជោគជ័យកាន់តែធំធេងថែមទៀត ក្នុងគ្រប់ភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមសម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជា។ សូមឱ្យខួបកំណើតគម្រប់៧០ឆ្នាំនេះ ក្លាយជាឱកាសដ៏ប្រពៃមួយ ដែលនាំមកនូវពរជ័យ សេចក្តីសុខ សុភមង្គល និងភាពរុងរឿងជានិរន្តរ៍ ជូនដល់ឯកឧត្តម និងក្រុមគ្...
ឯកឧត្តម សូ ម៉ារ៉ា ៖ធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ “សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ” (War of Sympathy & Public Narrative)

ឯកឧត្តម សូ ម៉ារ៉ា ៖ធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ “សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ” (War of Sympathy & Public Narrative)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា វាជាការពិតណាស់បើទោះបីជាជម្លោះដែលកំពុងកើតឡើងនៅក្នុងតំបន់និងរវាងប្រទេសនានា..មើលទៅជាការប្រយុទ្ធគ្នាតាមបែបបច្ចេកវិទ្យាយោធាទំនើប ដ្រូន ឬមីស៊ីលក៏ដោយ ប៉ុន្តែធាតុពិតនៃសង្គ្រាមដែលស៊ីជម្រៅជាងនេះ គឺ "សង្គ្រាមចិត្តសាស្ត្រ និងការទិញទឹកចិត្តពីមតិអន្តរជាតិ" (War of Sympathy & PublicNarrative)។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានពន្យ់ថា មេដឹកនាំនៃប្រទេសទាំងពីរបានឆ្លើយឆ្លងគ្នានូវប្រយោគក្តៅៗឬមុតស្រួចជាច្រើនហាក់បីដូចជាយើងកំពុងរស់នៅក្នុងសម័យបុព្វកាលដែលគ្មានច្បាប់ទម្លាប់អន្តរជាតិ។ឧទាហរណ៍ជម្លោះរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដូចជាប្រយោគថា "Iran civilization will finish tonight"តាមពិតជាការគំរាមកម្ទេចរំលាយអរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់អ៊ីរ៉ង់មិនមែនធ្វើឱ្យសត្រូវបាក់ស្មារតីទាំងស្រុងនោះទេប៉ុន្តែវាងាកមកបង្កើតជា"ប្...