កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ (29th ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណៈដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងចំពេលវេលា ដោយឯកឧត្តមគូសបញ្ជាក់ថា ការទទួលស្គាល់ជំនាញ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ គឺជាកត្តាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការចល័តកម្លាំងពលកម្ម។ ក្រៅពីនេះ ការធានាអត្ថប្រយោជន៍សន្តិសុខសង្គមអាចផ្ទេរតាមពលករបាន គឺជាយន្តការដ៏សំខាន់មួយទៀត ដែលគាំទ្រនិងពន្លឿនការចល័តពលករទេសន្តរប្រវេសន៍ក្នុងតំបន់ផងដែរ។ ដូច្នេះ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ”ការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គម...








